EU ទទួលបានកិច្ចព្រមព្រៀងស្តីពីថវិការឆ្នាំ ២០១៥


EU ទទួលបានកិច្ចព្រមព្រៀងស្តីពីថវិការឆ្នាំ ២០១៥ - ảnh 1
EU ទទួលបានកិច្ចព្រមព្រៀងស្តីពីថវិការឆ្នាំ ២០១៥ (Image: VNA)

(VOVworld) – នាថ្ងៃទី ៩ ធ្នូ បណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) និង
សភាអឺរ៉ុប (EP) ទទួលបានកិច្ចព្រមព្រៀងស្តីពីថវិការនាឆ្នាំ ២០១៥ បន្ទាប់ពីបង្រួញ គំលៀតការខ្វែងគំនិតនានា។ តាមនោះ ថវិការរបស់  EU នាឆ្នាំ ២០១៥ មានតំលៃ
ជិត នឹង ១៤១,២ ពាន់លានអឺរ៉ូ។ តាមលោក Pier Carlo Padoan រដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុអ៊ីតាលីជាប្រទេសប្រធានប្តូរវែននៃក្រុមប្រឹក្សាអឺរ៉ុប បានព្រមព្រៀងជួយ
ឧបត្ថម្ភ EU ដោះស្រាយខ្ទង់ទូទាត់ជាច្រើន ពង្រឹងហិរញ្ញវត្ថុសាធារណៈ ព្រមទាំង បង្កកំលាំងពលំចាំបាច់សំរាប់កំណើននិងការងារធ្វើនាអនាគត។ EU នឹងលៃទុក
ប្រាក់ ចំនួន ៨ ពាន់លានអឺរ៉ូសំរាប់ផែនការពន្លឿនសេដ្ឋកិច្ច EU នៃប្រធានគណៈកម្ម
ការអឺរ៉ូប លោក Jean Claude Juncker។ តាមផែនការ គណៈកម្មាធិការថវិការរបស់ EP នឹងអនុម័តលើកិច្ចព្រមព្រៀងពោលខាងលើនាថ្ងៃទី ១១ ធ្នូ។ ក្រុមប្រឹក្សាអឺរ៉ុបនិងចេញ សេចក្តីសម្រេចចិត្តស្តីអំពីថវិការនាថ្ងៃទី ១២ ធ្នូ និង EP នឹងអនុម័តនាថ្ងៃទី ១៨ ធ្នូ
ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ