EU ទទួលស្គាល់ការបោះជំហានខាងសេដ្ឋកិច្ចរបស់ក្រិក

EU ទទួលស្គាល់ការបោះជំហានខាងសេដ្ឋកិច្ចរបស់ក្រិក - ảnh 1
EU ទទួលស្គាល់ការបោះជំហានខាងសេដ្ឋកិច្ចរបស់ក្រិក (Image: VNA)


(VOVworld) – មុនពេលកិច្ចប្រជុំនាថ្ងៃទី ២២ មេសា របស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ
 បណ្ដាប្រទេសក្នុងតំបន់ចាយប្រាក់អឺរ៉ូ Eurozone ដែលទាក់ទិនដល់កញ្ចប់ជួយ
ឧបត្ថម្ភទី ៣ សំរាប់ក្រិក សហភាពអឺរ៉ុប (EU) បានវាយតំលៃខឿនសេដ្ឋកិច្ចរបស់
 ក្រិកកំពុងទទួលបានការបោះជំហានលេចធ្លោ ជាពិសេស ថវិការរបស់រដ្ឋាភិបាល
ក្រិកបានមានអតិរេក ០,៧%    GDP។ អ្នកនាំពាក្សគណៈកម្មាធិការអឺរ៉ុប  EC
លោកស្រី​ Annika Breidthardt​ បានបញ្ជាក់ថា៖ លទ្ធផលពោលខាងលើ
សុទិដ្ឋិនិយមជាងបើប្រៀបនឹងគោលដៅដែលត្រូវបានដាក់ចេញមុននោះ។
លោក ស្រីក៏បានឲ្យដឹងថែមទៀតថា៖ ការចរចារវាយតំលៃអំពីដំណើការកែ
ទម្រង់ដំបូង របស់ក្រិកដែលកំពុងប្រព្រឹត្តទៅនៅ  Athens សំដៅនាំចេញ
សេចក្តីសម្រេចចុង ក្រោយអំពីការផ្តល់កញ្ចប់ប្រាក់កម្ចីក្នុងរយៈពេល ៥ ឆ្នាំ
ខាងមុខសំរាប់ក្រិក។ រីឯ ខ្លួនវិញ នាយករដ្ឋមន្ត្រីក្រិក លោក Alexis Tsipras
បានបដិសេធរាល់គំនិតដែល ចាប់បង្ខំ Athens ត្រូវអនុវត្តថែមទៀតវិធាន
ការសេដ្ឋកិច្ចត្បិតត្បៀត ហើយអំពាវនាវឲ្យអ្នកម្ចាស់បំណុលកាត់បន្ថយ
បណុលសំរាប់ប្រទេសនេះ ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ