EU ទទួលស្គាល់ថាគ្មានជំរើសណា ក្រៅពីការចរចាជាមួយក្រុមតាលីបង់​ឡើយ​

(VOVWORLD) - តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប (EU) ទទួលបន្ទុកសន្តិសុខ និងកិច្ចការបរទេស លោក Josep Borrell កាលពីថ្ងៃទី ១៤ ខែកញ្ញា បានឲ្យដឹងថា EU គ្មានជម្រើសណាផ្សេងទៀត ក្រៅពីការចរចាជាមួយមេដឹកនាំថ្មីនៅ អាហ្វហ្គានីស្ថាន ហើយ EU និងស្វែងរកវិធីសម្របសម្រួលជាមួយប្រទេសជាសមាជិកនានា ដើម្បីរៀបចំស្ថានបេសកកម្មការទូតប្រចាំនៅទីក្រុងកាប៊ុល។
EU ទទួលស្គាល់ថាគ្មានជំរើសណា ក្រៅពីការចរចាជាមួយក្រុមតាលីបង់​ឡើយ​ - ảnh 1តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប (EU) ទទួលបន្ទុកសន្តិសុខ និងកិច្ចការបរទេស លោក Josep Borrell (រូបថត៖ TTXVN)

បណ្ដារដ្ឋមន្ត្រីការបរទេស  EU  ក៏បានកំណត់លក្ខខ័ណ្ឌដើម្បីបន្តបង្កើតទំនាក់ទំនងការទូត និងមនុស្សធម៌ជាមួយក្រុមតាលីបង់ ដែលជាកម្លាំងទើបដណ្ដើមបានសិទ្ធិគ្រប់គ្រងអាហ្វហ្កានីស្ថាន កាលពីថ្ងៃទី ១៥ ខែសីហាកន្លងទៅ។ លក្ខខ័ណ្ឌមួយក្នុងចំណោមលក្ខខ័ណ្ឌទាំងនេះគឺការគោរពសិទ្ធិស្ត្រី។

ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសស្តីទីតាលីបង់លោក Amir Khan Muttaqi បានថ្លែងអំណរគុណជូនចំពោះសហគមន៍អន្តរជាតិ ដែលបានសន្យាជួយឧបត្ថម្ភទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិកជូនអាហ្វហ្គានីស្ថាន។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក Muttaqi បានឲ្យដឹងថា តាលីបង់នឹងចំណាយទឹកប្រាក់ទាំងនេះ ដើម្បីដោះស្រាយភាពក្រីក្រ ហើយបានសន្យាថានឹង“ ចែកចាយជំនួយដល់អ្នកដែលត្រូវការប្រកបដោយតម្លាភាពទាំងស្រុង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ