EU និងអង់គ្លេសនឹងកំណត់កាលវិភាគ​នៃការចរចា​ឡើងវិញ​ស្ដីពីទំនាក់ទំនងក្រោយ Brexit

(VOVWORLD) - អនុប្រធានក្រុមអ្នកចរចាអឺរ៉ុបទទួលបន្ទុក Brexit លោកស្រី Clara Martinez Alberola បានឯកភាពជាមួយប្រធានក្រុមអ្នកចរចាអង់គ្លេសលោក David Frost លើចំណុចនេះ។
EU និងអង់គ្លេសនឹងកំណត់កាលវិភាគ​នៃការចរចា​ឡើងវិញ​ស្ដីពីទំនាក់ទំនងក្រោយ Brexit - ảnh 1 ទិដ្ឋភាពទូទៅនៃការចរចាជុំទីមួយរវាងចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុប (ប្រភព៖ AFP / TTXVN)

ក្រុមអ្នកចរចាអឺរ៉ុប និងអង់គ្លេសបានឯកភាពគ្នាអំពីវិធីសាស្ត្របន្តពិភាក្សាស្ដីអំពីអនាគតនៃទំនាក់ទំនងទ្វេភាគីសម្រាប់ដំណាក់កាលក្រោយ Brexit - អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) - នៅពេលដែលជុំចរចារលើកទី ២ គ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១៨ ខែមិនា និងថ្ងៃទី ៦ ខែមេសា ត្រូវបានលុបចោលដោយសារជំងឺរាតត្បត COVID-19។

អនុប្រធានក្រុមអ្នកចរចាអឺរ៉ុបទទួលបន្ទុក Brexit លោកស្រី Clara Martinez Alberola បានឯកភាពជាមួយប្រធានក្រុមអ្នកចរចាអង់គ្លេសលោក David Frost លើចំណុចនេះ។ តាមគម្រោង លោក Frost និងលោក Michel Barnier ប្រធានក្រុមអ្នកចរចារបស់ EU នឹងពិភាក្សាម្តងទៀតនាសប្តាហ៍ក្រោយ ដើម្បីសម្រចចិត្តលើកាលវិភាគអនុញ្ញាតឱ្យមានការចរចា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ