EU នាំចេញឯកសារចុងក្រោយក្នុងការចរចារនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់

(VOVWORLD) - ការចរចាបានបញ្ចប់ ហើយនេះគឺជាអត្ថបទចុងក្រោយ ដោយមិនបានលើកយកមកចរចាឡើងវិញឡើយ។ មន្ត្រី EU រូបនេះបានសង្កត់ធ្ងន់ថា នាបច្ចុប្បន្នការសម្រេចចិត្តគឺអាស្រ័យទៅលើប្រទេសពាក់ព័ន្ធនានា ព្រមទាំងសម្ដែងក្ដីសង្ឈឹមថា ខ្លឹមសារនៃឯកសារនឹងត្រូវបានទទួលស្គាល់នាប៉ុន្មានសប្តាហ៍ខាងមុខ។
EU នាំចេញឯកសារចុងក្រោយក្នុងការចរចារនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ - ảnh 1តំណាងគណៈប្រតិភូអ៊ីរ៉ង់ (ស្តាំ) និងតំណាងសហភាពអឺរ៉ុប (ឆ្វេង) ក្នុងការចរចា (រូបថតឯកសារ៖ AFP/VNA)

កាលពីថ្ងៃទី ៨ ខែសីហា សហភាពអឺរ៉ុប (EU) បាននាំចេញឯកសារចុងក្រោយនៅក្នុងការចរចានានា សំដៅជួយស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ជាមួយអ៊ីរ៉ង់។ ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាន មន្ត្រី EU មួយរូបបានឲ្យដឹងថា ភាគីពាក់ព័ន្ធនានាបានធ្វើការក្នុងរយៈពេល ៤ ថ្ងៃ ហើយឯកសារនាបច្ចុប្បន្ននេះត្រូវបានលើកយកមកចរចា។ ការចរចាបានបញ្ចប់ ហើយនេះគឺជាអត្ថបទចុងក្រោយ ដោយមិនបានលើកយកមកចរចាឡើងវិញឡើយ។ មន្ត្រី EU រូបនេះបានសង្កត់ធ្ងន់ថា នាបច្ចុប្បន្នការសម្រេចចិត្តគឺអាស្រ័យទៅលើប្រទេសពាក់ព័ន្ធនានា ព្រមទាំងសម្ដែងក្ដីសង្ឈឹមថា ខ្លឹមសារនៃឯកសារនឹងត្រូវបានទទួលស្គាល់នាប៉ុន្មានសប្តាហ៍ខាងមុខ។

ព័ត៌មានខាងលើត្រូវបាននាំចេញ ក្នុងបរិបទដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានបន្តការចរចាដោយប្រយោលកាលពីថ្ងៃទី ៤ សីហា សំដៅជួយស្រោចស្រង់ផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលត្រូវបាន ទីក្រុងតេអេរ៉ង់ជាមួយក្រុម P5 +1 (រួមមានសមាជិកអចិន្ត្រៃយ៍ចំនួន ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអាល្លឺម៉ង់) ចុះហត្ថលេខារវាងក្នុងខែកក្កដា ឆ្នាំ២០១៥ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ