EU នៅសហប្រតិបត្តិការជាមួយអ៊ុយក្រែន

EU នៅសហប្រតិបត្តិការជាមួយអ៊ុយក្រែន - ảnh 1
ប្រធានាធិបតីអ៊ុយក្រែន លោក Victor Yannukovich និងសមភាគីរុស្ស៊ី លោក   Vladimir Putin (Image: Vietnam+)

(VOVworld) – បណ្ដាកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលទើបនឹងបានចុះហត្ថលេ
ខារវាង Kiev និងមូស្គូរ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់ប្រធានាធិបតី
អ៊ុយក្រែន លោក Viktor Yannukovich មិនរារាំងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង
សហប្រតិបត្តិការរវាងអ៊ុយក្រែននិងសហភាពអឺរ៉ុប (EU) ទេ។ នេះគឺជាសេចក្តីថ្លែង
ការរបស់តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយ សន្តិសុខនិងកិច្ចការបរ
ទេស EU លោកស្រី Catherine Ashton ដែលត្រូវបាននាំ ចេញនៅសម័យប្រជុំនៃ
គណៈកម្មាធិការបណ្ដាបញ្ហាកិច្ចការបរទេសចំណុះសភាអឺរ៉ុបនាថ្ងៃទី ១៨ ធ្នូ។ EU ក៏បានទទួលស្គាល់ភាពរឹងមាំនៃបណ្ដាកិច្ចព្រមព្រៀង រវាង Kiev និងមូស្គូរចំពោះ
សេដ្ឋកិច្ចរបស់អ៊ុយក្រែន។ ប៉ុន្តែ EU ក៏បានថ្លែងមតិ ថា៖ ការដែល Kiev ទទួលបាន
កញ្ចប់ប្រាក់ជំនួយពីមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) ដែលធានាគោលមាគ៌ារ
តម្លាភាពបំផុតដើម្បីជួយឧបត្ថម្ភប្រទេសនេះរួចផុតពីវិបត្តិហិរញ្ញវត្ថុតាមស្តង់ដារ
អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ