EU បើកកិច្ចប្រជុំបន្ទាន់​ថ្នាក់រដ្ឋមន្ត្រីការបរទេសជាមួយបណ្តាប្រទេសអារ៉ាប់ និងអ៊ីស្រាអែល

(VOVWORLD) - លោក Josep Borrell បានសម្តែងក្តីសង្ឃឹមថា ការផ្លាស់ប្តូរទស្សនៈរវាងរដ្ឋមន្ត្រីអឺរ៉ុប និងសមភាគីមកពីបណ្តាប្រទេសក្នុងតំបន់ នឹងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានសន្តិភាពនៅមជ្ឈិមបូព៌ា។
EU បើកកិច្ចប្រជុំបន្ទាន់​ថ្នាក់រដ្ឋមន្ត្រីការបរទេសជាមួយបណ្តាប្រទេសអារ៉ាប់ និងអ៊ីស្រាអែល - ảnh 1តំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខ និងគោលនយោបាយការបរទេសនៃសហភាពអឺរ៉ុប លោក Josep Borrell ។ រូបថត៖ AFP/TTXVN

តំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខ និងគោលនយោបាយការបរទេសនៃសហភាពអឺរ៉ុប (EU) លោក Josep Borrell បានប្រកាសថា សហភាពអឺរ៉ុបបានអញ្ជើញរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអារ៉ាប់ និងអ៊ីស្រាអែល រួមជាមួយនឹងប្រមុខនៃសម្ព័ន្ធអារ៉ាប់ (AL) មកទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក ដើម្បីចូលរួមក្នុងការពិភាក្សាអំពីតំបន់ហ្គាហ្សា នៅខាងក្រៅកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចការបរទេសសហភាពអឺរ៉ុប ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែមករា។

លោក Josep Borrell បានសម្តែងក្តីសង្ឃឹមថា ការផ្លាស់ប្តូរទស្សនៈរវាងរដ្ឋមន្ត្រីអឺរ៉ុប និងសមភាគីមកពីបណ្តាប្រទេសក្នុងតំបន់ នឹងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានសន្តិភាពនៅមជ្ឈិមបូព៌ា។ លើសពីនេះ លោកក៏បានទទួលស្គាល់ពីកង្វះគោលជំហរឯកភាពគ្នា ក្នុងសហភាពអឺរ៉ុបទាក់ទងនឹងជម្លោះនៅតំបន់ហ្គាហ្សា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ