EU បើកចំណាយថវិការបន្ថែមចំនួន ៣ ពាន់លានអឺរ៉ូសម្រាប់ទួរគី

(VOVWORLD) -យោងតាមគណកម្មធិការអឺរ៉ុប ដែលជាស្ថាប័ននីតិប្រតិបត្តិរបស់អឺរ៉ុបបានឲ្យដឹងថា ស្ថាប័នខ្លួនបានចាប់ផ្ដើមប្រមូលផ្ដុំកញ្ចប់ជំនួយជាទឹកប្រាក់ចំនួន ៣ ពាន់លានអឺរ៉ូជាលើកទី ២ សម្រាប់ទួរគី ដែលទាក់ទិននឹងការត្រួតពិនិត្យលំហូរជនអន្តោប្រវេសន៍។
EU បើកចំណាយថវិការបន្ថែមចំនួន ៣ ពាន់លានអឺរ៉ូសម្រាប់ទួរគី - ảnh 1EU បើកចំណាយថវិការបន្ថែមចំនួន ៣ ពាន់លានអឺរ៉ូសម្រាប់ទួរគី 

នាថ្ងៃទី ១៤ មិនា សហភាពអឺរ៉ុប (EU) បានបើកចំណាយថវិការបន្ថែមចំនួន ៣ពាន់លានអឺរ៉ូ (៣,៧ ពាន់លានដុល្លារអាមេរិក) ជាជំនួយហិរញ្ញវត្ថុសម្រាប់ទួរគី តាមកិច្ចព្រមព្រៀងមួយស្ដីពីការទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ពីទួរគីទៅកាន់បស្ចិមប្រទេស។ យោងតាមគណកម្មធិការអឺរ៉ុប ដែលជាស្ថាប័ននីតិប្រតិបត្តិរបស់អឺរ៉ុបបានឲ្យដឹងថា ស្ថាប័នខ្លួនបានចាប់ផ្ដើមប្រមូលផ្ដុំកញ្ចប់ជំនួយជាទឹកប្រាក់ចំនួន ៣ ពាន់លានអឺរ៉ូជាលើកទី ២ សម្រាប់ទួរគី ដែលទាក់ទិននឹងការត្រួតពិនិត្យលំហូរជនអន្តោប្រវេសន៍។ ថ្លែងមតិនៅក្នុងសន្និសីទកាសែតនៅទីក្រុងប៊្រុចសែលរបស់បែលហ្សិក សមាជិកគណកម្មធិការអឺរ៉ុបទទួលបន្ទុកការត្រួតពិនិត្យជនអន្តោប្រវេសន៍ លោក Dimitris Avramopoulos បានឲ្យដឹងថា៖ ឥឡូវនេះគឺជាពេលវេលាសមស្រប ដើម្បី EU ក៏ដូចជាប្រទេសជាសមាជិកដាក់ឲ្យដំណើរការកញ្ចប់ជំនួយជាទឹកប្រាក់ចំនួន ៣ ពាំន់លានអឺរ៉ូជាលើកទី ២ សម្រាប់ទួរគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ