EU បង្កើនការដាក់សម្ពាធទៅលើរុស្ស៊ីក្នុងបញ្ហានៅស៊ីរី
![EU បង្កើនការដាក់សម្ពាធទៅលើរុស្ស៊ីក្នុងបញ្ហានៅស៊ីរី - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_10_21/eu tang suc ep voi nga ve van de syria.jpg) |
EU បង្កើនការដាក់សម្ពាធទៅលើរុស្ស៊ីក្នុងបញ្ហានៅស៊ីរី (VNA) |
(VOVworld) – នាថ្ងៃទី ២០ តុលា នៅសន្និសីទកំពូលនៃសហភាពអឺរ៉ុប (EU)
ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Brussels បែលហ្ស៊ីក ថ្នាក់ដឹកនាំបណ្ដាប្រទេស
EU បានព្រមាននឹងពិនិត្យមើលការបង្កើនសម្ពាធបទដាក់ទណ្ឌកម្មទៅលើ
រុស្ស៊ីទាក់ទិនដល់តួនាទីនៃប្រទេសនេះនៅស៊ីរី។ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក
Donald Tusk បានឲ្យដឹងថា៖ សហភាពនេះនៅមានការជ្រើសរើសច្រើន ក្នុង
នោះ មានបទដាក់ទណ្ឌកម្ម។ ប្រធានាធិបតីបារាំង លោក Francois Hollande
ក៏មាន ទស្សនៈដូច្នេះ ក្នុងពេលដែល ប្រកាសថា៖ រាល់ការជ្រើសរើសត្រូវបាន
ពិនិត្យ មើលក្នុងពេលបទឈប់បាញ់ត្រូវបានរំលោភ។ នាយករដ្ឋមន្ត្រីអង់គ្លេស
លោកស្រី Theresa May បានអំពាវនាវឲ្យ EU សាមគ្គីជាមួយគ្នាក្នុងការទាក់
ទងជាមួយស្ថានភាពនៅស៊ីរីបច្ចុប្បន្ន។ ទីភ្នាក់ងារសារព័ត៌មានបារាំងបាន
ដកស្រងពង្រាងសេចក្តីថ្លែងការរួមដែលបានឲ្យដឹងថា៖ ថ្នាក់ដឹកនាំទាំង
អស់របស់ EU កំពុងពិនិត្យមើលការបង្កើនបទដាក់ទណ្ឌកម្មទៅលើប្រទេស
គាំទ្ររដ្ឋអំណាចរបស់ប្រធានាធិបតីស៊ីរី លោក Bashar al Assad ប្រសិនបើ
មិនបញ្ឈប់អំពើហឹង្សា។ ប៉ុន្តែ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានដកស្រង់ពាក្យ
សំដីរបស់នាយករដ្ឋមន្ត្រីឆែក លោក Boguslav Sobotka បានឲ្យដឹងថា៖
សន្និសីទកំពូលលើកនេះមិនពិភាក្សា អំពីបទដាក់ទណ្ឌកម្មថ្មីទេ៕