EU បង្កើនបទដាក់ទ័ណ្ឌកម្មទៅលើស.ប.បកូរ៉េ

EU បង្កើនបទដាក់ទ័ណ្ឌកម្មទៅលើស.ប.បកូរ៉េ - ảnh 1
ស.ប.បកូរ៉េក្រោមការដឹកនាំរបស់មេដឹកនាំលោក Kim Jong-un បន្តដំណើរការសាកល្បងកាំជ្រួចដោយមិនអើពើដល់ការប្រឆាំងជំទាស់របស់សហគមន៍អន្តរជាតិ (រូបថត៖Reuters)

(VOVworld) - សហភាពអឺរ៉ុប (EU) នាថ្ងៃទី២៧ ឧសភា បានចេញសេចក្ដីប្រកាស
ដោយបង្កើនថែមទៀតបទដាក់ទ័ណ្ឌកម្មទៅលើស.ប.បកូរ៉េ ដោយសារសកម្មភាពសាកល្បងនុយក្លេអ៊ែរនិងកាំជ្រួចរបស់ប្រទេសនេះ។តាមនោះ EU នឹងហាមឃាត់
ការនាំចូលផលិតផលប្រេងឧស្ម័ន មុខទំនិញមានតំលៃខ្ពស់ពីស.ប.បកូរ៉េ ហាមឃាត់
លក់ឬផ្ទេរប្រគល់សម្ភារៈឬឧបករណ៍ស៊ីវិលដែលអាចប្រើប្រាស់ដោយគោលដៅ
យោធាសំរាប់ ស.ប.បកូរ៉េ។EU ហាមឃាត់ការជួយឧបត្ថម្ភហិរញ្ញវត្ថុ ពាណិជ្ជកម្ម
ក្រោមគ្រប់រូបភាពណាក៏ដោយសំរាប់ជូនស.ប.បកូរ៉េ ក៏ដូចជាហាមឃាត់កញ្ចប់
វិនិយោគពីប្រទេសនេះចូលទៅ EU។ក្រៅពីនោះ EU ក៏បានហាមឃាត់យន្តហោះ
 នាវាទាំងអស់របស់ស.ប.បកូរ៉េធ្វើដំណើរចូលក្នុងដែនអាកាសឬកំពង់ផែរបស់
ប្លុកនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ