EU បង្កើនសកម្មភាពការពារជាតិឯករាជ្យពី NATO

EU បង្កើនសកម្មភាពការពារជាតិឯករាជ្យពី NATO - ảnh 1
អគ្គលេខាធិការ NATO លោក Jens Stoltenberg (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី២៧ តុលា មជ្ឈដ្ឋានមន្ត្រីជាន់ខ្ពស់នៃសហភាពអឺរ៉ុប (EU)
 និងអង្គកាសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) អះអាងថា EU និង NATOជាដៃគូ
ក្នុងវិស័យការពារជាតិ គឺមិនមែនជាគូប្រជែងរបស់គ្នានោះឡើយ។សេចក្ដីប្រកាស
នេះ ត្រូវបាននាំចេញបន្ទាប់ពីកិច្ចប្រជុំអំពីកិច្ចសហប្រតិបតិ្តការ EU – NATO នៅ
ក្រុងព្រុចស៊ែល ប៊ែលហ្សិក ក្នុងកាលៈទេសៈដែលកើតមានឡើងការព្រួយបារម្ភអំពី
គោលបំណងរបស់ EU នោះគឺបង្កើនសកម្មភាពការពារជាតិឯករាជ្យពីសកម្មភាព
របស់ NATO នៅពេល EU កំពុងប្រឈមមុខទៅនឹងបញ្ហាធ្ងន់ធ្ងរ ជាច្រើនដូចជាវិបត្តិ
ជនចំណាកស្រុក ការលំបាកសេដ្ឋកិច្ច លទ្ធិភេរវកម្មនិងវាយប្រហារជ្រុលនិយម។
ថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកយកព័ត៌មាន អគ្គលេខាធិការ NATO លោក Jens 
Stoltenberg បានសំដែងការគាំទ្រចំពោះការបង្កើនសកម្មភាពការពារជាតិ របស់ EU
 ដោយឡែកពីគ្នាជាមួយសកម្មភាពរបស់ NATO៕

ប្រតិកម្មទៅវិញ

ផ្សេងៗ