EU បាននាំចេញការផ្តួចផ្តើមគំនិតជួយឧបត្ថម្ភហិរញ្ញវត្ថុដល់បណ្តាប្រទេសជា សមាជិកដែលទទួលជនចំណាកស្រុក

(VOVWORLD) -សហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី២៤ ខែកក្កដាបានលើកឡើងថានឹង ជួយឧបត្ថម្ភ ផ្នែកហិរញ្ញវត្ថុដើម្បីលើកទឹកចិត្តដល់ប្រទេសជាសមាជិក EU ដែលទទួល ដោយស្ម័គ្រចិត្តជនចំណាកស្រុកនៅលើកប៉ាលសង្រ្គោះនៅសមុទ្រមេឌីទែរ៉ាណេ។

EU បាននាំចេញដំណោះស្រាយនេះសំដៅកាត់បន្ថយជាបណ្តើរសម្ពាធពីការទទួលជនចំណាកស្រុកឲ្យប្រទេស អ៊ីតាលីក្នុងបរិបទដែលប្រទេសនេះបានរឹតបន្តឹងសកម្មភាពទទួលយកជនជនអន្តោប្រវេសន៍មកពីទ្វីបអាហ្វ្រិករយៈពេលយូរ។ យោងតាមសមាជិកអឺរ៉ុបទទួលបន្ទុកបញ្ហាអន្តោប្រវេសន៍មហាផ្ទៃនិងសញ្ជាតិ លោក Dimitris Avramopoulos សមាជិកនិមួយៗក្នុងសហភាពអឺរ៉ុប នឹងទទួលបាន ប្រាក់ជំនួយឥតសំណងចំនួន ៦០០០ អឺរ៉ូក្នុងម្នាក់ៗ ដែលសុំធ្វើចំណាកស្រុក ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ