EU បំពេញបន្ថែមបញ្ជីរាយនាមបទដាក់ទណ្ឌកម្មទាក់ទិនដល់វិបត្តនៅអ៊ុយក្រែន


EU បំពេញបន្ថែមបញ្ជីរាយនាមបទដាក់ទណ្ឌកម្មទាក់ទិនដល់វិបត្តនៅអ៊ុយក្រែន - ảnh 1
EU បំពេញបន្ថែមបញ្ជីរាយនាមបទដាក់ទណ្ឌកម្មទាក់ទិនដល់វិបត្តនៅអ៊ុយក្រែន (Image: VNA)

(VOVworld) – បណ្ដាប្រភពព័ត៌មានអឺរ៉ុបបានឲ្យដឹងថា៖ នាថ្ងៃទី ៥ កុម្ភៈ សហភាព
អឺរ៉ុប (EU) នឹងបំពេញបន្ថែមបុគ្គលចំនួន ១៩ នាក់ទៀត ក្នុងនោះមានប្រជាពលរដ្ឋ
រុស្ស៊ីចំនួន ៥ នាក់ ចូលក្នុងបញ្ជីរាយនាមបទដាក់ទណ្ឌកម្មទាក់ទិនដល់វិបត្តិ នៅ
អ៊ុយក្រែន ក្នុងកាលៈទេសៈ ការប៉ះទង្កិចរវាងកងទ័ពរដ្ឋាភិបាលអ៊ុយក្រែននិង កំលាំងប្រឆាំងបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ តាមទីភ្នាក់ងារសារព័ត៌មាន
បារាំង AFP បានឲ្យដឹងថា៖ អង្គការចំនួន ៩ ក្នុងនោះមានអង្គការមួយរបស់រុស្ស៊ី
ក៏ត្រូវបាន​បញ្ជូលក្នុងបញ្ជីរាយនាមពោលខាងលើនៅកិច្ចប្រជុំជាបន្ទាន់នៃរដ្ឋមន្ត្រី
ការបរទេស  ប្រទេសជាសមាជិក EU ចំនួន​ ២៨ នៅទីក្រុង Brussels បែលហ្ស៊ីក។
ប៉ុន្តែ គ្មានបុគ្គល ណាមួយក្នុងបញ្ជីរាយនាមនេះគឺជាមន្ត្រីជាន់ខ្ពស់ទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ