EU ប្រកាសកញ្ចប់ទណ្ឌកម្មទី ៧ ប្រឆាំងនឹងរុស្ស៊ី

(VOVWORLD) - កាលពីថ្ងៃទី ២០ ខែកក្កដា ប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) បាន ប្រកាសកញ្ចប់ទណ្ឌកម្មទី ៧ ប្រឆាំងនឹងរុស្ស៊ី រួមទាំងការហាមឃាត់ការនាំចូលមាសពី ប្រទេសនេះ និងការបង្កកទ្រព្យសម្បត្តិរបស់ធនាគារធំជាងគេរបស់រុស្ស៊ី Sberbank។ 

ទណ្ឌកម្មនេះបានចូលជាធរមានចាប់ពីថ្ងៃទី ២១ ខែកក្កដា។ សាធារណរដ្ឋឆែក ដែលបច្ចុប្បន្នកាន់តំណែងជាប្រធានប្ដូរវេននៃសហភាព អឺរ៉ុ និងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអ្នកការទូតសហភាពអឺរ៉ុប បានឲ្យដឹងថា ក្រៅពីវិធាន ការខាងលើ សហភាពអឺរ៉ុបបានបំពេញបន្ថែមបុគ្គល និងអង្គភាពរុស្ស៊ីជាច្រើនពាក់ព័ន្ធ នឹង ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន ចូលក្នុងបញ្ជីខ្មៅទៀតផង។
មុននោះ នៅក្នុងកញ្ចប់ទណ្ឌកម្មទី ៦ របស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ីដែល បានអនុម័តកាលពីខែមិថុនា សហភាពអឺរ៉ុបបានហាមឃាត់ការនាំចូលប្រេងសឹងតែ ទាំងស្រុងពីរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ