EU ប្រឈមមុខនឹងវិបត្តិនយោបាយដោយសារតែការខ្វែងគំនិតគ្នាអំពីថវិកា

(VOVWORLD) - Vacsava និង Budapest បានជំទាស់នឹងការផ្សាភ្ជាប់ថវិការបស់ EU ជាមួយការគោរពនីតិរដ្ឋ។
EU ប្រឈមមុខនឹងវិបត្តិនយោបាយដោយសារតែការខ្វែងគំនិតគ្នាអំពីថវិកា - ảnh 1 និមិត្តសញ្ញាប្រាក់អឺរ៉ូនៅ Frankfurt ប្រទេសអាល្លឺម៉ង់ (រូបថតៈ AFP)

ហានិភ័យកើតមានវិបត្តិ នយោបាយថ្មីនៅក្នុងសហភាពអឺរ៉ុប (EU) ដែលមានជាថ្មីម្តងទៀត នៅពេលដែលប្រទេសជាសមាជិកចំនួន ២ គឺហុង គ្រីនិងប៉ូឡូញ កាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា បានរារាំងការអនុម័តលើថវិកា រយៈពេលវែង របស់ប្លុកនិងការផ្សាភ្ជាប់ កញ្ចប់ជំនួយសម្រាប់ជំងឺរាត ត្បាត កូវីដ ១៩ មានតម្លៃ ៧៥០ ពាន់ លានអឺរ៉ូ ជាមួយការគោរពនូវនីតិរដ្ឋ។

នៅក្នុងកិច្ចប្រជុំនាថ្ងៃទី ១៦ ខែវិច្ឆិកាដែលប្រព្រឹត្តទៅនៅទីក្រុងប្រ៊ុចសែល (បែលហ្ស៊ិក) អ្នកការទូត EU បាននិយាយថា Vacsava និង Budapest បានជំទាស់នឹងការផ្សាភ្ជាប់ថវិការបស់ EU ជាមួយការគោរពនីតិរដ្ឋ ព្រមទាំងប្រកាសបដិសេធទាំងស្រុងរាល់សេចក្តីសម្រេចមួយណាដែលឈានដល់ការអនុវត្តដំណើរការនេះ។

មុននេះ ទាំងមេដឹកនាំហុងគ្រីនិងប៉ូឡូញបានផ្ញើលិខិតទៅកាន់អាល្លឺម៉ង ដែលជាប្រធានប្តូរវេនរបស់ EU និងមេដឹកនាំ EU ផ្សេងទៀត ដោយព្រមានថា នឹងប្រើសិទ្ធិវេតូលើថវិការរបស់សហភាពអឺរ៉ុបប្រសិនបើការចំណាយប្រាក់សម្រាប់ប្រទេសជាសមាជិកត្រូវបានផ្សារភ្ជាប់ជាមួយការគោរពនីតិរដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ