EU ផ្តើមឡើងគំរោងការណ៍អំពីមូលនិធិការពារជាតិអឺរ៉ុបដើម្បីបង្កើនសមត្ថភាពការពារខ្លួនឯង

(VOVWORLD) - នាថ្ងៃទី ៧ មិថុនា គណៈកម្មាធិការអឺរ៉ុបបានប្រកាសគំរោងការណ៍ អំពីមូលនិធិការពារទ្វីបអឺរ៉ុបដើម្បីបង្កើនសមត្ថភាពការពារខ្លួនឯង។ 
EU ផ្តើមឡើងគំរោងការណ៍អំពីមូលនិធិការពារជាតិអឺរ៉ុបដើម្បីបង្កើនសមត្ថភាពការពារខ្លួនឯង - ảnh 1 EU ផ្តើមឡើងគំរោងការណ៍អំពីមូលនិធិការពារជាតិអឺរ៉ុបដើម្បីបង្កើនសមត្ថភាពការពារខ្លួនឯង

(VOVworld) – នាថ្ងៃទី ៧ មិថុនា គណៈកម្មាធិការអឺរ៉ុបបានប្រកាសគំរោងការណ៍ អំពីមូលនិធិការពារទ្វីបអឺរ៉ុបដើម្បីបង្កើនសមត្ថភាពការពារខ្លួនឯង។ មូលនិធិនេះ គ្រោងមានថវិការប្រហែលជា ៥ ពាន់ ៥ លានអឺរ៉ូ (៦ ពាន់ ២ រយលានដុល្លាអាមេរិក) ក្នុងមួយឆ្នាំនៅដំណាក់កាលក្រោយឆ្នាំ ២០២០ ដែលនឹងសហការជាមួយបណ្ដាកញ្ចប់វិនិយោគរបស់ប្រទេស EU ផ្សេងៗទៀតដើម្បីវិនិយោគចូលក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍វិស័យការពារជាតិ។ គំរោងការណ៍ពោលខាងលើត្រូវទទួលបានការអនុម័តរបស់ប្រទេស EU នានា។ តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេស EU លោកស្រី Federica Mogherini បានអះអាងថា៖ បណ្ដាគំរោងការណ៍របស់ EU នឹងឆ្លៀតយកតំលៃបង្កើនបន្ថែមដែលនាំមកជូនពីកិច្ចសហប្រតិបត្តិការការពារជាតិក្នុងទូទាំង EU៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ