EU ផ្តល់​ជំនួយ​ប្រមាណ​​ ១,៥ ពាន់លានអឺរ៉ូ សម្រាប់ប្រជាជនស៊ីរីក្នុងឆ្នាំ ២០២២

(VOVWORLD) - នាថ្ងៃទី ១០ ខែឧសភា សហភាពអឺរ៉ុប (EU) បានប្រកាសថា នឹងផ្តល់ប្រាក់ជំនួយប្រមាណ ១ ពាន់លានអឺរ៉ូ (១,១ ពាន់លានដុល្លារ) បន្ថែមទៀតសម្រាប់ជនភៀសខ្លួនស៊ីរី និងប្រជាជនដែលត្រូវជម្លៀសខ្លួននៅឆ្នាំ ២០២២ ដោយបង្កើនប្រាក់ជំនួយសរុបប្រចាំឆ្នាំរបស់ EU សម្រាប់ប្រទេសនេះ រហូតដល់ជាង ១,៥ ពាន់លានអឺរ៉ូ។
EU ផ្តល់​ជំនួយ​ប្រមាណ​​ ១,៥ ពាន់លានអឺរ៉ូ សម្រាប់ប្រជាជនស៊ីរីក្នុងឆ្នាំ ២០២២ - ảnh 1អគ្គនាយក IAEA លោក Rafael Grossi ។ រូបថត៖ IAEA

ថ្លែងមតិនៅក្នុងសន្និសីទលើកទី ៦ នៃម្ចាស់ជំនួយសម្រាប់ប្រទេសស៊ីរីដែលបានប្រព្រឹត្តទៅនៅទីក្រុងប្រ៊ុចសែល (បែលហ្សិក) តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយសន្តិសុខនិងការបរទេសលោក Josep Borrell បានឲ្យដឹងថា EU នឹងផ្តល់ជំនួយប្រមាណ ១,៥៦ ពាន់លានអឺរ៉ូសម្រាប់ស៊ីរី នៅឆ្នាំ២០២៣ខាងមុខ។ ប្រមុខគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបបានព្រមានថា ជម្លោះយោធារវាងរុស្ស៊ីនិងអ៊ុយក្រែនកំពុងធ្វើឱ្យស្ថានភាពនៃប្រជាជនស៊ីរីក្រីក្រកាន់តែដុនដាប់ ដោយសារតែការកើនឡើងតម្លៃស្បៀងអាហារ និងថាមពល។ លោកបានអំពាវនាវឲ្យម្ចាស់ជំនួយបង្កើនការឧបត្ថម្ភ ដើម្បីជួយប្រទេសស៊ីរីដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាមស៊ីវិលជាងមួយទសវត្សរ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ