EU ផ្តល់ទឹកប្រាក់ចំនួន ១២ លានអឺរ៉ូបន្ថែមទៀតសម្រាប់ការផ្តួចផ្តើមគំនិតលីប៊ី
(VOVWORLD) - គណៈប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំនៅលីប៊ី នាថ្ងៃទី ១៨ ខែសីហា បានឲ្យដឹងថា EU បានផ្តល់ទឹកប្រាក់ចំនួន ១២ លានអឺរ៉ូបន្ថែមទៀតសម្រាប់គំនិតផ្តួចផ្តើមថ្មីនៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ស្ដីពីស្ថេរភាព ឯកភាព និងការតភ្ជាប់សង្គម (SUSC) នៅលីប៊ី។
ទង់ជាតិនៃសហភាពអឺរ៉ុប (EU) (ប្រភព៖ dangcongsan.vn) |
តំណាងរបស់ UNDP ប្រចាំនៅលីប៊ី - លោក Gerardo Noto បានស្វាគមន៍ចំពោះការចូលរួមវិភាគទានហិរញ្ញវត្ថុរបស់ EU ហើយអះអាងថានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយ EU ដើម្បីជួយឧបត្ថម្ភរដ្ឋអំណាចមូលដ្ឋាន ជំរុញការអភិវឌ្ឍឲ្យបានស្មើគ្នា ប្រកបដោយចីរភាព ព្រមទាំងអនុវត្តន៍រាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDGs) ក្នុងចំណោមសហគមន៍ជនជាតិនៅលីប៊ីទៀតផង។
ក្នុងសេចក្តីថ្លែងការណ៍មួយ គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំលីប៊ីបានឲ្យដឹងថា គំនិតផ្តួចផ្តើមរបស់ UNDP គឺដើម្បីជួយគាំទ្រដល់ការសន្ទនាគ្នាសន្តិភាព ការផ្សះផ្សាររវាងសហគមន៍ និងធ្វើអោយប្រសើរឡើងនូវការតភ្ជាប់សង្គម ក៏ដូចជាឯកភាពជាតិផងដែរ៕