EU ពន្យាពេលបទដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ី

(VOVWORLD) - កាលពីថ្ងៃទី ២៧ មករា សហភាពអឺរ៉ុប (EU) បានសម្រេចពន្យាពេលបទដាក់ ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ីរយៈពេល ៦ ខែទៀត (រហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣)។

EU ពន្យាពេលបទដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ី - ảnh 1មនុស្សតម្រង់ជួរនៅខាងក្រៅសាខានៃធនាគារ Sberbank របស់រុស្ស៊ីនៅទីក្រុង Prague សាធារណរដ្ឋឆែកនៅឆ្នាំ២០២២។ (រូបថត៖ AFP/VNA)

កញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបដែលសំដៅលើប្រទេសរុស្ស៊ី រួម មានវិធានការមួយចំនួនដូចជា៖ ការរឹតត្បិតលើពាណិជ្ជកម្ម ហិរញ្ញវត្ថុ បច្ចេកវិទ្យា និង ទំនិញប្រើប្រាស់ ឧស្សាហកម្ម ការដឹកជញ្ជូន និងទំនិញប្រណីត។ លើសពីនេះ មាន ការហាមឃាត់លើការនាំចូល ឬដឹកជញ្ជូនប្រេងឆៅតាមផ្លូវសមុទ្រ និងផលិតផលប្រេង មួយចំនួនពីប្រទេសរុស្ស៊ីទៅកាន់សហភាពអឺរ៉ុប លុបបំបាត់ធនាគាររុស្ស៊ីចេញពី សមាគមទូរគមនាគមន៍-ហិរញ្ញវត្ថុ អន្តរធនាគារពិភពលោក (SWIFT) ហើយផ្អាកការ ផ្សាយ និងអាជ្ញាប័ណ្ណនៃទីភ្នាក់ងារសារព័ត៌មានមួយចំនួន ដែលត្រូវបានគាំពារដោយ រដ្ឋាភិបាលរុស្ស៊ី។ ក្រៅពីនោះ EU ក៏បានអនុវត្តន៍វិធានការជាច្រើនដូចជា៖ ការរឹតត្បិត លើទំនាក់ទំនងសេដ្ឋកិច្ចជាមួយឧបទ្វីប គ្រីមេ ទីក្រុង Sevastopol ការបង្កកទ្រព្យ សម្បត្តិ និងរឹតត្បិតលើការធ្វើដំណើរចំពោះបុគ្គល អង្គការជាច្រើន និងមធ្យោបាយ ការទូតផ្សេងៗទៀត។

គួរជម្រាបបន្ថែមទៀតថា សហភាពអឺរ៉ុបបានប្រកាសដាក់ទណ្ឌកម្មលើរុស្ស៊ីជាលើកដំបូងក្នុងឆ្នាំ ២០១៤ ក្រោយពីរុស្ស៊ីបានរួមបញ្ចូលឧបទ្វីបគ្រីមេ។ ទណ្ឌកម្មទាំង នេះត្រូវបានពន្យាពេលជាប្រចាំក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយនេះ ហើយត្រូវបាន ពង្រីកគួរឲ្យកត់សម្គាល់ក្រោយពីប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេស មួយនៅអ៊ុយក្រែននៅចុងខែកុម្ភៈឆ្នាំ ២០២២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ