EU យល់ព្រមជាគោលការណ៍លើកញ្ចប់ទណ្ឌកម្មលើកទី១៣ សំដៅលើរុស្ស៊ី

(VOVWORLD) - បែលហ្ស៊ិក ដែលជាប្រទេសកាន់តំណែងជាប្រធានប្តូរវេននៃសហភាពអឺរ៉ុប (EU) បានប្រកាសនៅថ្ងៃទី ២១ ខែកុម្ភៈ) ថា ប្លុកនេះបានយល់ព្រមលើកញ្ចប់ទណ្ឌកម្មលើកទី ១៣ទៅលើរុស្ស៊ី ទាក់ទងនឹងយុទ្ធនាការយោធាពិសេសនៅអ៊ុយក្រែន។ 

កញ្ចប់ទណ្ឌកម្មថ្មីនេះនឹងកំណត់គោលដៅអង្គភាព និងបុគ្គលរុស្ស៊ីជិត២០០នាក់ ប៉ុន្តែមិនមានទណ្ឌកម្មតាមវិស័យថ្មីទេ។ តាមគម្រោង កញ្ចប់ទណ្ឌកម្មនេះនឹងត្រូវអនុម័តជាផ្លូវការនៅចំពេលដែលគូសសញ្ញាជាឆ្នាំទីពីរនៃជម្លោះរុស្ស៊ីនិងអ៊ុយក្រែន នៅថ្ងៃទី ២៤ ខែកុម្ភៈនេះ។

សូមរំលឹកឡើងវិញថា កាលពីចុងឆ្នាំមុន សហភាពអឺរ៉ុបបានអនុម័តកញ្ចប់ទណ្ឌកម្មលើកទី១២ សំដៅលើរុស្ស៊ី។ កញ្ចប់ទណ្ឌកម្មទី ១២ ផ្តោតលើការដាក់បម្រាមនាំចូលលើត្បូងពេជ្រដែលមានប្រភពមកពីប្រទេសរុស្ស៊ី ក៏ដូចជាការដាក់បន្ថែមលើការហាមឃាត់ការនាំចូល និងនាំចេញលើទំនិញរបស់រុស្ស៊ី ការការពារ "ការគេចវេស" នៃច្បាប់ដាក់ទណ្ឌកម្ម និង "ការបំពេញចន្លោះប្រហោង" នៃទណ្ឌកម្ម។ កញ្ចប់ទណ្ឌកម្មនេះក៏ដាក់បន្ថែមបុគ្គល និងអង្គភាពជាង ១៤០ ទៅក្នុងបញ្ជីបង្កកទ្រព្យសម្បត្តិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ