EU រៃអង្គាសថវិកាថ្មី ដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID – 19

(VOVWORLD) - គំនិតផ្តួចផ្តើមថ្មី ដែលមានឈ្មោះថា “ គោលដៅពិភពលោក៖ សាមគ្គីភាពដើម្បីអនាគតរបស់យើង”គឺមានគោលបំណងរៃអង្គាសទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក ពីអង្គការនិងបុគ្គលនានានៅលើពិភពលោក។
EU រៃអង្គាសថវិកាថ្មី ដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID – 19 - ảnh 1 ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen  (រូបថត៖ THX / TTXVN)

នាថ្ងៃទី ២៨ ខែឧសភា សហភាពអឺរ៉ុប (EU) បានបំផុសយុទ្ធនាការរៃអង្គាសទឹកប្រាក់សម្រាប់មូលនិធិសកលថ្មី សំដៅជួយឧបត្ថម្ភដល់ការអភិវឌ្ឍនិងចែកចាយ វ៉ាក់សាំង និងថ្នាំព្យាបាលជំងឺរាតត្បាត COVID – 19 នៅលើពិភពលោកនូវ ។ គំនិតផ្តួចផ្តើមថ្មី ដែលមានឈ្មោះថា “ គោលដៅពិភពលោក៖ សាមគ្គីភាពដើម្បីអនាគតរបស់យើង”គឺមានគោលបំណងរៃអង្គាសទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក ពីអង្គការនិងបុគ្គលនានានៅលើពិភពលោក។ សេចក្ដីអំពាវនាវនេះត្រូវបាននាំចេញបន្ទាប់ពីយុទ្ធនាការសកលមួយផ្សេងទៀត ដែលដឹកនាំដោយ EU  ក្នុង គោលបំណងដូចគ្នា គឺប្រមូលបានទឹកប្រាក់ជិត ១១ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ១ ខែតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ