EU សង្ឃឹមថា កិច្ចចរចាអំពី Brexit អាចឈានចូលដំណាក់កាលទី២

(VOVWORLD) - នាថ្ងៃទី២៣ វិច្ឆិកា ប្រធានគណៈកម្មាធិការអឺរ៉ុបលោក Jean-Claude Juncker ឲ្យដឹងថា ក្នុងប៉ុន្មានថ្ងៃខាងមុខនឹងជាពេលវេលាដើម្បីសំរេចថា តើកិច ចរចាអំពីបញ្ហា Brexit មានការរីកចម្រើនគ្រប់គ្រាន់ដើម្បីឈានចូលដំណាក់កាល ទី២ដែរឬអត់។
EU សង្ឃឹមថា កិច្ចចរចាអំពី Brexit អាចឈានចូលដំណាក់កាលទី២ - ảnh 1 ប្រធានគណៈកម្មាធិការអឺរ៉ុបលោក Jean-Claude Juncker (រូបថត៖ AFP/TTXVN)

ថ្លែងមតិក្នុងសន្និសីទកាសែតនៅស្វីស លោក Juncker អះអាងថា ការ ពន្លឿនដំណាក់កាលទី២នៃកិច្ចចរចា Brexit នឹងត្រូវបានពិចារណាក្រោយពីជំនួប រវាងលោកជាមួយនាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May នាថ្ងៃទី៤ ធ្នូ ខាងមុខ។ នាបច្ចុប្បន្ន មជ្ឈដ្ឋាន EU សង្ឃឹមថា អង់គ្លេសនឹងធ្វើសម្បទានសំដៅ បំផ្លាញចោលលើស្ថានភាពជាប់គាំងក្នុងកិច្ចចរចានាបច្ចុប្បន្ន ដើម្បីទទួលបានកិច្ច ព្រមព្រៀងមួយស្ដីពីបញ្ហា Brexit នាឆ្នាំ២០១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ