EU - អង់គ្លេសនឹងជួបការពិបាកក្នុងការចម្រេចបានកិច្ចព្រមព្រៀង Brexit នៅសប្តាហ៍នេះ

(VOVWORLD) - គោលដៅនៃការសម្រេចបានកិច្ចព្រមព្រៀងជាមូលដ្ឋានស្តីពីការដែលអង់គ្លេសចាកចេញពីអឺរ៉ុប (ឬហៅថា Brexit) ក្នុងរយៈពេល ៤៨ ម៉ោង ដែលនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានកំណត់កាលពីថ្ងៃទី ១១ ខែតុលាកន្លងទៅបានបរាជ័យនៅពេលដែលភាគីទាំងពីរ សហភាពអឺរ៉ុប (EU) និង អង់គ្លេសបានបញ្ចប់ការចរចានាថ្ងៃទី ១៣ ខែតុលាដោយមិនសម្រេចបាននូវសមិទ្ធិផលសំខាន់ៗណាមួយឡើយ។
EU - អង់គ្លេសនឹងជួបការពិបាកក្នុងការចម្រេចបានកិច្ចព្រមព្រៀង Brexit នៅសប្តាហ៍នេះ - ảnh 1 ប្រធានក្រុមចរចារ Brexit របស់ EU លោក Michel Barnier (រូបថត៖ AFP)

នាយប់ថ្ងៃទី ១៣ ខែតុលា ក្នុងសម័យប្រជុំដើម្បីជូនដំណឹងអំពីលទ្ធផលទៅកាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំទីក្រុងព្រុចសែល ប្រធានក្រុមចរចារ Brexit របស់ EU លោក Michel Barnier បានមានប្រសាសន៍ថា សំណើស្តីពីគយនៅព្រំដែនអៀរឡង់ដែលត្រូវបានធ្វើឡើងដោយអង់គ្លេសនៅតែមានហានិភ័យជាច្រើនដែលមិនទាន់ត្រួតពិនិត្យនោះឡើយ ក៏ដូចជាមានចំណុចជាច្រើនទៀតក៏មិនសូវច្បស់លាស់ ហើយសហគមន៍អឺរ៉ុបមិនអាចគាំទ្របានទេ។ ហេតុដូច្នេះហើយ លោក Barnier បានឲ្យដឹងថាលទ្ធភាពនៃការសម្រេចបាននូវកិច្ចព្រមព្រៀង Brexit ក្នុងសប្តាហ៍នេះនៅឯកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប គឺមិនអាចសម្រេចបាននៅឡើយ ប្រសិនបើភាគីអង់គ្លេសមិនអាចលើកឡើងនូវសំណើរដែលអាចធ្វើទៅបានចាប់ពីពេលនេះរហូតដល់ដំណាច់ថ្ងៃពុធពោលគឺ ថ្ងៃទី ១៦ ខែតុលាខាងមុខនេះ មុនពេលកិច្ចប្រជុំកំពូលអឺរ៉ុបចាប់ផ្តើមនៅថ្ងៃទី ១៧ ខែតុលាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ