EU អាចផ្តល់ជំនួយបន្ថែមសំរាប់អ៊ុយក្រែន


EU អាចផ្តល់ជំនួយបន្ថែមសំរាប់អ៊ុយក្រែន - ảnh 1
EU អាចផ្តល់ជំនួយបន្ថែមសំរាប់អ៊ុយក្រែន (Image: VNA)

(VOVworld) – សហភាពអឺរ៉ុប (EU) អាចផ្តល់ជំនួយបន្ថែមសំរាប់អ៊ុយក្រែនក្នុង
កាលៈទេសៈ ខឿនសេដ្ឋកិច្ចនៃប្រទេសនេះកំពុងប្រឈមមុខនឹងការលំបាកជាច្រើន និងស្ថានភាពហិរញ្ញវត្ថុត្រូវបានដុនដាប។ ថ្លែងមតិនៅសន្និសីទកាសែតនៅទីក្រុង
  Brussels របស់បែលហ្ស៊ីក នាថ្ងៃទី ៩ ធ្នូ សមាជិកទទួលបន្ទុកបណ្ដាបញ្ហាសេដ្ឋកិច្ច
របស់  EU លោក Pier Moscovici បានអះអាងថា៖ ប្លុកនេះកំពុងពិនិត្យមើលលទ្ធភព
​ផ្តល់កញ្ចប់ជំនួយទី ៣ សំរាប់ប្រទេសអឺរ៉ុបខាងកើតនេះ។ ប៉ុន្តែ ការផ្តល់ជំនួយ នេះនឹងផ្សាភ្ជាប់នឹងលក្ខ័ណ្ឌអំពីការអវុត្តកំណែទម្រង់របស់រដ្ឋអំណាច  Kiev ក៏ដូចជា សមត្ថភាពស្វែងរកប្រភពហិរញ្ញវត្ថុបន្ទាប់ពីដំណាក់កាលវិបត្តិនយោបាយ។ ក្រៅពី
នោះ  EU បានរំលឹកឡើងវិញការផ្អាករៀបចំសន្និសីទបណ្ដាអ្នកផ្តល់ជំនួយដើម្បី
ជួយឧបត្ថម្ភ អ៊ុយក្រែនរួចផុតពីស្ថានភាពសេដ្ឋកិច្ចលំបាក ព្រមទាំង អំពាវនាវឲ្យ
Kiev កាត់បន្ថយ ការពឹទផ្អែកទៅលើបណ្ដាកញ្ចប់ខ្ចីនិងប្រាក់ជំនួយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ