EU អបអរសាទរដំណើរការអនុម័តលើអនុសញ្ញាស្ដីពីពលកររបស់វៀតណាម

(VOVWORLD) - កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម EU (EVFTA) ទើបនឹងបាន សម្រេចការត្រួតពិនិត្យខាងគតិយុត្តដើម្បីឆ្ពោះទៅការចុះហត្ថលេខាជាផ្លូវការនិង ការអនុម័ត។

  រួមជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយនិងជឿនលឿនសំរាប់ ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) នោះ គឺ EVFTA ក៏ជាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជំនាន់ថ្មីដែរ ដែលសង្កត់ធ្ងន់ទៅលើសិទ្ធិពលករ ដើម្បីធានាថា សេរីភាពពាណិជ្ជកម្មនឹងរួមវិភាគទានទៅក្នុងការអភិវឌ្ឍដោយចីរភាព ព្រមទាំង ជួយពលករនិងសហគ្រាសទទួលបានផលប្រយោជន៍សេដ្ឋកិច្ចដោយសមភាព។

        កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ សំណូមពរឲ្យប្រទេសជាសមាជិក ទាំងអស់ត្រូវអនុម័តនិងរក្សាសិទ្ធិនានាដែលបានចែងក្នុងអនុសញ្ញាជាសារវ័ន្តទាំង ៨របស់អង្គការពលករអន្តរជាតិ (ILO)។ នាបច្ចុប្បន្ន វៀតណាមបានអនុម័តលើ អនុសញ្ញាចំនួន៥ហើយ។ ចំពោះអនុសញ្ញាសេសសល់ទាំង៣នោះ គឺវៀតណាម ក៏បានកសាងដំណើរការអនុម័តដ៏ជាក់លាក់ហើយ។ ទន្ទឹមនឹងនោះគឺការជំរុញ ដំណើរការធ្វើវិសោធនកម្មនូវច្បាប់ពលកម្មផងដែរ។ ឯកអគ្គរដ្ឋទូត ប្រធានក្រុម បេសកកម្ម EU ប្រចាំវៀតណាមលោក Bruno Angelet ចាត់ទុកថា៖

        “យើងខ្ញុំសង្ឃឹមថា អនុសញ្ញាទាំងនេះនឹងត្រូវបានអនុម័តនៅក្នុងរបៀបវារៈ របស់រដ្ឋសភានាឆ្នាំក្រោយ ពិសេសគឺបទដ្ឋានអន្តរជាតិនានាចំពោះវៀតណាម។ ខ្ញុំសប្បាយរីករាយណាស់ ព្រោះថាក្នុងជំនួបរវាងស្នងការជាន់ខ្ពស់ទទួលបន្ទុក បញ្ហាពាណិជ្ជកម្ម EU លោកស្រី Cecilia Malmstrom ជាមួយរដ្ឋមន្រ្តីក្រសួង ឧស្សាហពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh នាពេលកន្លងទៅ គឺ លោករដ្ឋមន្រ្តីបានឲ្យដឹង រដ្ឋសភាវៀតណាមគ្រោងនឹងអនុម័តលើច្បាប់ពលករថ្មី នាចុងឆ្នាំក្រោយ។ នោះគឺការបោះជំហានដ៏វិជ្ជមានណាស់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ