EU អំពាវនាវបញ្ចប់សង្គ្រាមនៅស៊ូដង់ខាងត្បូង

(VOVWORLD) - សហភាពអឺរ៉ុប (EU) បានអំពាវនាវឲ្យបណ្តាភាគីមានជម្លោះនៅស៊ូដង់ភាគខាងត្បូង  បញ្ចប់រាល់សកម្មភាពសង្គ្រាម បន្ទាប់ពីការប្រយុទ្ធគ្នានាពេលថ្មីៗនេះ។
EU អំពាវនាវបញ្ចប់សង្គ្រាមនៅស៊ូដង់ខាងត្បូង - ảnh 1 EU អំពាវនាវបញ្ចប់សង្គ្រាមនៅស៊ូដង់ខាងត្បូង

នាថ្ងៃទី ១៨ ខែ កុម្ភៈ ក្នុងសេចក្តីប្រកាសដែលបានលើកឡើងនៅ JubaEU បានថ្កោលទោសរាល់ការប្រយុទ្ធគ្នា នាថ្ងៃទី ២ និង ថ្ងៃទី ៣ ខែកុម្ភៈ កន្លងទៅ រវាងកងកម្លាំងយោធារំដោះប្រជាជនស៊ូដង់ (SPLA-IO)និងរណសិរ្សសង្គ្រោះជាតិ (NAS) នៅតំបន់ Kediba , Kanjawa និង Wandi ដែលបណ្តាលឲ្យទាហានចំនួន៧នាក់និងជនស៊ីវិលម្នាក់ទៀតបានស្លាប់។សេចក្តីប្រកាសរបស់ EU បានលើកច្បាស់ថា រាល់អំពើហឹង្សាទាំងនេះបានរំលោភបំពានលើកិច្ចព្រមព្រៀងបញ្ចប់សកម្មភាពអមិត្ត និងកិច្ចព្រមព្រៀងស្តីពីដោះ ស្រាយជំលោះនៅស៊ូដង់ខាងត្បូង (ARCSS) ដែលបានភាគីពាក់ព័ន្ធ ចុះហត្ថ លេខា។ EU បានអំពាវនាវឲ្យភាគីទាំងអស់គោរព ARCSS ឲ្យបាន ទាន់ ពេលវេលានិងពេញលេញផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ