EU អំពាវនាវឱ្យមានការគោរពយ៉ាងពេញលេញចំពោះសន្ធិសញ្ញា INF

(VOVWORLD) - នាថ្ងៃទី ១៤ ខែកក្កដា តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេសសហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini បានប្រកាសថា EU យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការវិវត្តន៍ដែលពាក់ព័ន្ធនឹងសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរ រយៈចម្ងាយមធ្យម (INF) ដែលអាចត្រូវបានបញ្ចប់នាថ្ងៃទី ២ ខែសីហាឆ្នាំ ២០១៩ ។
EU អំពាវនាវឱ្យមានការគោរពយ៉ាងពេញលេញចំពោះសន្ធិសញ្ញា INF - ảnh 1 តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេសសហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherin

EU បានអំពាវនាវឲ្យប្រទេសទាំងអស់រក្សានូវលក្ខណៈពេញលេញនៃប្រព័ន្ធអន្ដរជាតិដោយផ្អែកលើគោលការណ៍ជាមូលដ្ឋានពោលគឺបណ្តាបទកំណត់និងពហុភាគីនិយមផងដែរ។ EU មានការសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការផ្អាកជាផ្លូវការនូវកាតព្វកិច្ចរបស់ខ្លួនក្នុងការអនុវត្តន៍សន្ធិសញ្ញា INF នាថ្ងៃទី ៣ ខែកក្កដាឆ្នាំ ២០១៩កន្លងទៅ។ ក្នុងប៉ុន្មាន់ថ្ងៃខាងមុខនេះគឺជាឱកាសចុងក្រោយ ដើម្បីធ្វើកិច្ចសន្ទនានិងចាត់វិធានការចាំបាច់ក្នុងការអភិរក្សកក្តាសំខាន់ៗនៃស្ថាបត្យកម្មសន្តិសុខនៅអឺរ៉ុបនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ