Eurozone ប្រកាសមិនកាត់បន្ថយបំណុលថែមទៀតសំរាប់ក្រិក


Eurozone ប្រកាសមិនកាត់បន្ថយបំណុលថែមទៀតសំរាប់ក្រិក  - ảnh 1
Eurozone ប្រកាសមិនកាត់បន្ថយបំណុលថែមទៀតសំរាប់ក្រិក (VNA)


(VOVworld) – នាថ្ងៃទី ៧ វិច្ឆិកា ប្រធានក្រុមបណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុតំបន់ចាយ
ប្រាក់អឺរ៉ូ (Eurozone) លោក Jeroen Dijsselbloem និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ
 អាល្លឺម៉ង់ លោក Wolfgang Schaeuble បានប្រកាសមិនអាចកាត់បន្ថយបំណុល
 សំរាប់ក្រិកថែមទៀតនាចុងឆ្នាំ ២០១៦​​ទេ។ តាមបណ្ដាដៃគូក្នុង Eurozone នា
បច្ចុប្បន្នទើមនឹងឆ្នាំ ២០១៦ គឺមិនទាន់អាចវាយតំលៃជាក់ស្តែងទ្រង់ទ្រាយ
បំណូលរបស់ក្រិកក្នុងចុងឆ្នាំ ២០១៨ បានទៅឡើយទេ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ
អាល្លឺម៉ង់ លោក Wolfgang Schaeuble បានអះអាងថា៖ គ្មានអត្ថប្រយោជន៍ណា
មួយពេលដែលនាំចេញវិធានការណ៍ថ្មីនាបច្ចុប្បន្ន។ ទោះបីជា Athens និងមូល
និធីរូបីយវត្ថុអន្តរជាតិ (IMF) មិនពេញចិត្តចំពោះសេចក្តីសម្រេចពោលខាង
លើតែ Eurozone នឹងមិនផ្តល់កញ្ចប់ថវិការណាមួយឡើយដល់ពេលណាមាន
ផែនការ ជាក់ស្តែងពីប្រទេសអឺរ៉ុបនានាសំដៅកាត់បន្ថយបំណុលដ៏ធ្ងន់ធ្ងរ
របស់ក្រិក។ មុននោះ  IMF បានសង្ឃឹមនឹងមានកិច្ចសន្យាច្បាស់លាស់ពី
ប្រទេសជាសមាជិក Eurozone នានាសំដៅកាត់បន្ថយបំណុលសំរាប់ក្រិក
នាចុងឆ្នាំ ២០១៦៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ