Eurozone មានហានិភ័យ ធ្លាក់ចូលឱនភាពសេដ្ឋកិច្ចក្នុងរដូវរងា

(VOVWORLD) - នាថ្ងៃទី ១១ ខែវិច្ឆិកា សហភាពអឺរ៉ុប (EU) បានព្រមានថា តំបន់ចាយប្រាក់អឺរ៉ូ (Eurozone) អាចធ្លាក់ចូលឱនភាពសេដ្ឋកិច្ចក្នុងរដូវរងានេះ ក្នុងបរិបទដែលអតិផរណាត្រូវបានរំពឹងថា នឹងបន្តកើនឡើងរហូតដល់ឆ្នាំ ២០២៣ ដោយសារតែតម្លៃថាមពលកើនឡើងខ្ពស់។
Eurozone មានហានិភ័យ ធ្លាក់ចូលឱនភាពសេដ្ឋកិច្ចក្នុងរដូវរងា - ảnh 1ផ្សារទំនើបមួយនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ (រូបថត៖ THX/TTXVN)

ជាក់ស្តែង យោងតាមការវិភាគរបស់សហភាពអឺរ៉ុប «ទ្វីបចំណាស់» កំពុងតែជួបការលំបាក់ ក្នុងការឆ្លើយតបទៅនឹងវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីផលប៉ះពាល់នៃជម្លោះក្នុងប្រទេសអ៊ុយក្រែន បានបណ្តាលឱ្យតម្លៃថាមពលហក់ឡើងខ្ពស់ និងបង្កើតវិបត្តិនៃការចំណាយប្រចាំថ្ងៃសម្រាប់អ្នកប្រើប្រាស់។ គណៈកម្មការអឺរ៉ុប (EC) បានព្យាករណ៍ថា អស្ថេរភាព និងការចំណាយកើនឡើងនឹងបណ្តាលឱ្យតំបន់ចាយប្រាក់អឺរ៉ូ និងប្រទេសជាសមាជិក EU ភាគច្រើន  ធ្លាក់ចូលឱនភាពសេដ្ឋកិច្ចនៅត្រីមាសចុងក្រោយនៃឆ្នាំនេះ។

EC បានឲ្យដឹងថាសកម្មភាពសេដ្ឋកិច្ចរបស់អឺរ៉ុបនឹងបន្តធ្លាក់ចុះនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៣ ប៉ុន្តែនឹងកើនឡើងម្តងទៀតនៅនិទាឃរដូវ។ យោងតាមទីភ្នាក់ងារនេះ "ខ្យល់ព្យុះ" នៅតែរារាំងតម្រូវការ ហើយសកម្មភាពសេដ្ឋកិច្ចត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះ ហើយសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុបប្រហែល ០,៣% ក្នុងឆ្នាំ ២០២៣ ទាបជាំងការព្យាករណ៍១,៤% កាលពីខែកក្កដាកន្លងទៅ។ មុននោះ EC បានបង្កើនការព្យាករណ៍អតិផរណារបស់តំបន់ចាយប្រាក់អឺរ៉ូសម្រាប់ឆ្នាំនេះ និងឆ្នាំ ២០២៣ ជាបន្តនៅត្រឹម ៨,៥% និង ៦,១% ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ