Eurozone សំរេចបញ្ឈប់ការកាត់បន្ថយបំណុលចំពោះក្រិក

Eurozone សំរេចបញ្ឈប់ការកាត់បន្ថយបំណុលចំពោះក្រិក - ảnh 1
ប្រជាជនក្រិកធ្វើបាតុកម្មគាំទ្រកំណែទម្រង់នៅរដ្ឋធានីអាតែន (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១៤ ធ្នូ ក្រុមរដ្ឋមន្រ្តីហិរញ្ញវត្ថុតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ
(Eurozone) បានសំរេចបញ្ឈប់ការកាត់បន្ថយបំណុលចំពោះក្រិក ក្រោយពីអាតែន
ប្រកាសផែនការបង្កើនប្រាក់បំណាច់ជូនជនចូលនិវត្តន៍។Eurozone ចាត់ទុកថា
សេចក្ដីសំរេចនាពេលថ្មីៗនេះរបស់នាយករដ្ឋមន្រ្តីក្រិកលោក Alexis Tsipras អាច
រំលោភទៅលើមាត្រានានានៃកិច្ចព្រមព្រៀងស្ដីអំពីកញ្ចប់សង្គ្រោះ ទី៣សំរាប់ក្រិក
ដែលត្រូវបានក្រុមម្ចាស់បំណុលអន្តរជាតិអនុម័តកាលពីខែកក្កដា ឆ្នាំ២០១៥។
នាបច្ចុប្បន្ន ប្រាក់បំណុលសាធារណៈរបស់ក្រិកគឺជាង៣០០ពាន់លានអឺរ៉ូ
ដោយស្មើរនឹង១៨០%នៃផលិតផលក្នុងស្រុកសរុប (GDP) បើទោះបីជាសហភាព
អឺរ៉ុប និងIMF បានអនុវត្តន៍កម្មវិធីជួយឧបត្ថម្ភខាងហិរញ្ញវត្ថុចំនួន៣ជាបន្តបន្ទាប់
សំរាប់ ប្រទេសនេះក៏ដោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ