EUជម្រុញការដោះស្រាយជំលោះNagorno Karabakhដោយសន្តិវិធី
 |
ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ប (EU)លោក Herman
van Rompuy (រូបថតៈ Internet) |
(VOVworld)-កាប្រើប្រាស់កម្លាំងយោធាមិនដោះស្រាយបានជំលោះនៅ Nagorno
Karabakh ទេមានតែដំណោះស្រាយសន្តិភាពសម្រាប់ជំលោះនេះ ទើបនឹងធ្វើឲ្យ Caucasusខាងត្បូងក្លាយទៅជាតំបន់ស្ថិរភាព និងជាស្ពានតភ្ជាប់ដ៏មានតម្លៃរវាង
ទ្វីបអឺរូនិងទ្វីបអាស៊ី។ នេះជាសេចក្តីប្រកាសរបស់ប្រធានក្រុមប្រឹក្សាសហភាព
អឺរ៉ប (EU) លោក Herman van Rompuy មុនដំណើរទស្សនកិច្ច Armeniaនាថ្ងៃ
ទី៣កក្កដា។ ក្នុងសេចក្តីប្រកាសនេះ លោកRompuy សម្តែងនូវការព្រួយបារម្ភ ចំពោះការចរចារដោះស្រាយជំលោះនៅ Nagorno Karabakh រវាងArmenia ជាមួយAzerbaijanដំណើការយឺត។លោកក៏សង្កត់ធ្ងន់ដែរថា EU ជាច្រើនលើក បានត្រៀមខ្លួនជាស្រេចជម្រុញរាល់ដំណោះស្រាយ សំដៅកសាងទំនុកទុកចិត្ត
រវាងបណ្តាភាគី។ ជាងនេះទៅទៀត EU ក៏បានដំណើការសន្ទនា នយោបាយជា
ប្រចាំជាមួយទាំង Armenia និងAzerbaijan តាមកម្មវិធី “ដៃគូរ ទិសបូព៌ា” សំដៅជម្រុញការដោះស្រាយជំលោះ។ ទន្ទឹមនឹងនោះ បញ្ចូន បេសកជនពិសេស១របស់
EU ទទួលបន្ទុកតំបន់ Caucasus ខាងត្បូងផងដែរ៕