EUនិងអ៊ីស្រាអែលពិភាគ្សាអំពីកិច្ចចរចារនុយក្លែអ៊ែរនាពេលខាងមុខនៅអ៊ីរ៉ង់

EUនិងអ៊ីស្រាអែលពិភាគ្សាអំពីកិច្ចចរចារនុយក្លែអ៊ែរនាពេលខាងមុខនៅអ៊ីរ៉ង់ - ảnh 1
លោកស្តី Cạtherine Ashtonនិងនាយករដ្ឋមន្រ្ទី
អ៊ីស្រាអែលBenjamin Netanyahu
(រូបថតៈ AFP)

(VOVWorld)-តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរ

ទេសរបស់សហភាពអឺរ៉ុប(EU)លោកស្រី Catherine Ashton នាថ្ងៃទី9ឧសភាបានមក
ដល់ Jerusalem ជួបជាមួយនាយករដ្ឋមន្រ្តី អ៊ីស្រាអែល Benjamin Netanyahuសំដៅ ពិភាគ្សាអំពីកិច្ចចរចារនុយក្លែអ៊ែរនាពេលខាងមុខរវាងអ៊ីរ៉ង់ និងក្រុម P5+1(រួមមានប្រ ទេសចំនួន៥ជាសមាជិកអចិន្រ្តៃនៃក្រុមប្រឹក្សា អ.ស.ប និងអាល្លឺម៉ង់)។ នាយករដ្ឋ
មន្រ្តី Benjamin Netanyahu បានលើកច្បាស់ ពីទស្សនៈរបស់អ៊ីស្រាអែលថា៖ អ៊ីរ៉ង់
ត្រូវយល់ព្រម និងមានកាលបរិចេ្ឆតអនុវត្តន៌ច្បាស់លាស់អំពីចំណុចចំនួន៣ក្នុងនោះ
មាន ការបញ្ឈប់រាល់សកម្មភាពចម្រាញ់សារធាតុ Urani និងលុបចោលមូលដ្ឋាន នុយក្លែអ៊ែរក្រោមដីដែលស្ថិតនៅក្រោមភ្នំ Qom។ នាយករដ្ឋមន្រ្តី Benjamin Neta_
nyahuក៏បានសម្តែងនូវការព្រួយបារម្ភថា៖ បណ្តាកិច្ចចរចារជាមួយអ៊ីរ៉ង់នាពេលខាង
មុខ អាចនឹងមិនទទួលបានកិច្ច ព្រមព្រៀងណាឡើយ។ រហូតមកដល់ពេលនេះ
អ.ស.ប បានអនុវត្តបទដាក់ទណ្ឌកម្ម ចំនួន ៤វគ្គទៅលើអ៊ីរ៉ង់ ដោយសង្ស័យថា ប្រទេសនេះស្វែងរករបៀបផលិត អាវុធនុយក្លែអ៊ែរ តាមរយៈការអភិវឌ្ឍន៌បច្ចេវិទ្យា និងមានសកម្មភាពចម្រាញ់ សារធាតុ Uranium៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ