EVFTA៖ បង្ហើយបែបបទដើម្បីចូលជាធរមាននាពេលឆាប់ៗនេះ

(VOVWORLD) -  ដើម្បីធានាឲ្យបាននូវមូលដ្ឋានគតិយុត្តគ្រប់គ្រាន់សម្រាប់ការអនុវត្តកិច្ចព្រមព្រៀង EVFTA បន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលជាធរមាន ក្រ សួងឧស្សាហកម្មនិងពាណិជ្ជកម្មបានចុះបញ្ជីនូវឯកសារគតិយុត្តិចាំបាច់ដែលត្រូវចេញផ្សាយ ចំពេលដែលកិច្ចព្រមព្រៀង EVFTA មានសុពលភាព។

ដើម្បីបម្រើដល់កិច្ចប្រជុំផ្ទៀងផ្ទាត់នៃគណៈកម្មាធិការកិច្ចការសង្គមនៃរដ្ឋសភា ដែលប្រព្រឹត្តទៅនាថ្ងៃទី ១៦ ខែមេសានោះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានដាក់់ជូនខ្លឹមសារនៃរបាយការណ៍ស្តីពី “ខ្លឹមសារសំខាន់ៗមួយចំនួនដាក់ជូនរដ្ឋសភាដើម្បីសូមការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA”។

ដើម្បីធានាឲ្យបាននូវមូលដ្ឋានគតិយុត្តគ្រប់គ្រាន់សម្រាប់ការអនុវត្តកិច្ចព្រមព្រៀង EVFTA បន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលជាធរមាន ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានចុះបញ្ជីនូវឯកសារគតិយុត្តិចាំបាច់ដែលត្រូវចេញផ្សាយ ចំពេលដែលកិច្ចព្រមព្រៀង EVFTA មានសុពលភាព។

ទន្ទឹមជាមួយគ្នានោះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មក៏បានរៀបចំផែនការ ដាក់ជូនរដ្ឋាភិបាល ដើម្បីត្រៀមសម្រាប់ការអនុវត្តកិច្ចព្រមព្រៀង EVFTA រួមមានក្រុមចំនួន ៥ នោះគឺ ឃោសនានិងផ្សព្វផ្សាយព័ត៌មានអំពីកិច្ចព្រមព្រៀង EVFTA និងទីផ្សារនៃបណ្តាប្រទេស EU; បង្កើតច្បាប់និងស្ថាប័ននានា; លើកកំពស់សមត្ថភាពប្រកួតប្រជែងនិងអភិវឌ្ឍធនធានមនុស្ស; គោលការណ៍និងគោលនយោបាយសម្រាប់អង្គការសហជីពនិងអង្គការរបស់កម្មករនៅតាមសហគ្រាស រួមទាំង គោលនយោបាយសន្តិសុខសង្គម ការពារបរិស្ថាននិងការអភិវឌ្ឍប្រកបដោយចីរភាពទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ