FAO៖ តម្លៃស្បៀងអាហារលើពិភពលោកកើនឡើងកម្រិតខ្ពស់បំផុតក្នុងរយៈពេល១ទសវត្សរិ៍កន្លងមក

(VOVWORLD) - ប្រការនេះបានឆ្លុះបញ្ចាំងនូវការធ្លាក់ចុះនៃការប្រមូល ផល និងការ កើនឡើងយ៉ាងខ្លាំងនៃតម្រូវការស្បៀងអាហារក្នុងឆ្នាំកន្លងទៅ។

FAO៖ តម្លៃស្បៀងអាហារលើពិភពលោកកើនឡើងកម្រិតខ្ពស់បំផុតក្នុងរយៈពេល១ទសវត្សរិ៍កន្លងមក - ảnh 1ប្រជាជនទៅទិញម្សៅសាលីនៅផ្សារមួយនៅសាធារណៈរដ្ឋឆាដ។ (រូបថត៖ AFP/TTXVN)
អង្គការស្បៀងអាហារ-កសិកម្មអង្គការសហប្រជាជាតិ (FAO) នៅថ្ងៃទី៦ ខែ មករា បានឲ្យដឹងថា ក្នុងឆ្នាំកន្លងទៅ តម្លៃស្បៀងអាហារលើពិភពលោកបានកើន២៨% ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល១ទសវត្សរិ៍កន្លងមក។
យោងតាម FAO ក្នុងឆ្នាំ២០២១ សន្ទស្សន៍ស្បៀងអាហារនៃអង្គការនេះ សម្រេច បានមធ្យម ១២៥,៧ ពិន្ទុ ដែលជាកម្រិតខ្ពស់បំផុតតាំងពីឆ្នាំ២០១១មក។ សន្ទស្សន៍ ខាងលើបានថយចុះបន្តិចបន្តួចក្នុងខែធ្នូឆ្នាំ២០២១ ប៉ុន្តែបានកើនឡើងជាបន្តបន្ទាប់ក្នុង រយៈពេល៤ខែមុន។ ប្រការនេះបានឆ្លុះបញ្ចាំងនូវការធ្លាក់ចុះនៃការប្រមូលផល និងការ កើនឡើងយ៉ាងខ្លាំងនៃតម្រូវការស្បៀងអាហារក្នុងឆ្នាំកន្លងទៅ។
កំណើននៃតម្លៃស្បៀងអាហារបានចូលរួមចំណែកបណ្ដាលឲ្យស្ថានភាពអតិផរណាកើនឡើង ក្នុងបរិបទដែលបណ្ដាខឿនសេដ្ឋកិច្ចលើពិភពលោកកំពុងស្ដារឡើងវិញក្រោយ វិបត្តិកូវីដ-១៩ ហើយបណ្ដាលឲ្យប្រជាជនក្រីក្រជួបប្រទះនឹងហានិភ័យ នៅតាម ប្រទេសដែលមានសេដ្ឋកិច្ចផ្អែកលើការនាំចូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ