Fatah នឹងរៀបចំមហាសន្និបាតជាលើកដំបូងពីឆ្នាំ ២០០៩


Fatah នឹងរៀបចំមហាសន្និបាតជាលើកដំបូងពីឆ្នាំ ២០០៩  - ảnh 1
Fatah នឹងរៀបចំមហាសន្និបាតជាលើកដំបូងពីឆ្នាំ ២០០៩ (VNA)

(VOVworld) – នាថ្ងៃទី ១ វិច្ឆិកា ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas
បានឲ្យដឹងថា៖ នាចុងខែវិច្ឆិកានេះ គណៈបក្សចលនារំដោះប្រជាជនប៉ា ឡេស្ទីន
(Fatah) នឹងរៀបចំមហាសន្និបាតជាលើកដំបូងគិតតាំងពីឆ្នាំ ២០០៩ មក។ ក្នុង
សេចក្តីប្រកាសមួយ លោក  Mahmoud Abbas បានឲ្យដឹងថា៖ សេចក្តី សម្រេច
ទទួលបានការស្រុះចិត្តគំនិតរបស់ការិយាល័យនយោបាយ ហើយកិច្ច ប្រជុំមួយ
ស្តីពីមហាសន្និបាតនេះនឹងត្រូវបានកោះហៅនាថ្ងៃទី ២៩ វិច្ឆិកា ខាងមុខ នៅ
ទីក្រុង Ramallah។ តាមគំរោង មហាសន្និបាតលើកនេះនឹងជ្រើសរើសសមា​ជិក
ថ្មីនៃការិយាល័យនយោបាយចំនួន ២៣ រូប ក្រុមប្រឹក្សាបដិវត្តន៍មួយដោយ
មានសមាជិកចំនួន ១៣២ រូប ដែលត្រូវបានចាត់ទុកជារដ្ឋសភារបស់ចលនា
 Fatah៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ