Festival Hue 2014៖រៀបចំពិធីធ្វើសក្ការបូជា Nam Giao

Festival Hue 2014៖រៀបចំពិធីធ្វើសក្ការបូជា Nam Giao - ảnh 1
Festival Hue 2014៖រៀបចំពិធីធ្វើសក្ការបូជា Nam Giao (VOV)

        Vovworld-ក្នុងក្របខ័ណ្ឌបណ្ដាពិធីបុណ្យសំខាន់របស់ Festival Hue ២០១៤
នាព្រឹកថ្ងៃទី១៧មេសា មជ្ឈមណ្ឌលអភិរក្សមណ្ឌលកេរ៌្តដំណែលអតីតរាជធានី
Hue បានបង្កើតឡើងវិញនូវពិធីធ្វើសក្ការបូជា Nam Giao (រឺដែលហៅថា ពិធី​ធ្វើ​
សក្ការបូជា Giao)។ នេះជាពិធីធ្វើសក្ការបូជាត្រូវបានស្ដាតាមពិធីការសំខាន់​ក្រោម​
រាជកាលស្ដេច Nguyen។ លោក Ngo Hoa អនុប្រធានគណៈកម្មាធិការ​ប្រជាជន
ខេត្ត Thua Thien Hue ប្រធានគណៈចាត់តាំង Festival Hue ២០១៤ បាន​ឲ្យដឹងថា៖

        “លើកនេះលើមូលដ្ឋានយើងខ្ញុំមានទស្សនាទានពិធីធ្វើសក្ការបូជា Giao ដូច​​ជាវប្បធម៍ព្រលឹងមួយនៃដំបន់ដីរបស់មនុស្សវៀតណាមយើង។ ពិធីធ្វើ​សក្ការបូជា
Giao ជាមួយគោលដៅបួងសួងសូមឲ្យប្រទេសសម្បូររុងរឿង ប្រជាជន​សុខសាន្ត
ត្រាណ អាកាសធាតុអំណោយផល ប្រទេសជាតិសន្តិភាព ប្រជាជន​សម្បូ​ធូធារ។”

        ពិធីធ្វើសក្ការបូជា Giao បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏អធឹកអធម ដែល​
បានទាក់ទាញ​ភ្ញៀវទេសចរណ៍និងប្រជាជនដំបន់ជាច្រើនចូលរួមទស្សនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ