Festival តែ Thai Nguyen វៀតណាមលើកទី៣ឆ្នាំ២០១៥

Festival តែ Thai Nguyen វៀតណាមលើកទី៣ឆ្នាំ២០១៥ - ảnh 1
Festival តែ Thai Nguyen វៀតណាមលើកទី៣ឆ្នាំ២០១៥


        Vovworld-ពិធីបើក Festival តែ Thai Nguyen វៀតណាមលើកទី៣ឆ្នាំ​២០១៥​ដោយប្រធានបទ ទេពកោសលតែវៀតណាមបានប្រព្រឹត្តទៅនាយប់​ថ្ងៃទី​២៦វិច្ឆិកានៅខេត្ត Thai Nguyen។ Festival តែលើកនេះរួមចំណែកផ្សព្វផ្សាយ​រូបភាព​ទេសចរណ៍វប្បធម៍នៃដំបន់ដី Thai Nguyen ចំពោះសហគមន៍ក្នុងប្រទេស​និង​មិត្តភក្តិអន្តរជាតិ។​ ចំណុចពិសេសនៃ Festival តែ២០១៥គឺពិធីបុណ្យវប្បធម៍​តែ​នៅ​​សារមន្ទី​វប្បធម៍បណ្ដាជនជាតិវៀតណាមដោយមានការចូលរួមរបស់​អង្គភាព​អាជីវកម្មភូមិប្រកបរបរតែក្នុងប្រទេសនិងអន្តរជាតិ។

        ថ្លែងមតិនៅពិធីបើកនេះ ឧបនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បាន​​ជឿជាក់ថា តាមរយៈ Festival តែ Thai Nguyen លើកទី៣ ផ្នែកតែបន្ត​អភិវឌ្ឍន៍​ថែមទៀត កាន់តែមានពាណិជ្ជសញ្ញាតែជាតិល្បីឈ្មោះជាច្រើនលើ​ទីផ្សារ​អន្តរជាតិ។

“ពង្រីកប្រពៃណីនៃដំបន់ដីពោពេញទៅដោយប្រពៃណីប្រវត្តិសាស្ត្របដិវត្តន៍សក្ដានុភាពអភិវឌ្ឍន៍ដ៏ពហុបែបសម្បូរបែប។​ខ្ញុំជឿជាក់ថា បក្សភាគរដ្ឋអំណាច​និង​ប្រជាជនខេត្ត Thai Nguyen បន្តពង្រីកប្រពៃណីល្អប្រសើរ ប្តេជ្ញាឆ្លងកាត់លើ​ការ​លំបាកសាកល្បងកសាង Thai Nguyen ក្លាយទៅជាផ្នែកឧស្សាហកម្មតាម​ទិសដៅទំនើប សក្តិសមជាមជ្ឈមណ្ឌលសេដ្ឋកិច្ចវប្បធម៍អប់រំនៃដំបន់ព្រៃភ្នំ​ភាគ​ខាង​ជើង រួមចំណែកសំខាន់ក្នុងបុព្វហេតុកសាងការពារមាតុប្រទេស៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ