Festivalចាប់ផ្តើមអាជីពឆ្នាំ២០១៦បំផុសស្មារតីធ្វើអាជីវកម្មសម្រាប់យុវជននិងនិស្សិត

(VOVworld)-នារសៀលថ្ងៃទី៩មករានៅទីក្រុងហាណូយ យុវជននិងនិស្សិតជាង
៤០០នាក់បានចូលរួម Festival ចាប់ផ្តើមអាជីពឆ្នាំ២០១៦។ កម្មវិធីនេះសំដៅ បំផុសឡើងនូវស្មារតីធ្វើអាជីវកម្មក្នុងមជ្ឈដ្ឋានវ័យក្មេង ព្រមទាំងជម្រុញកម្ម​ភាព បណ្តុះបណ្តាលចំណេះវិជ្ជាចាប់ផ្តើមអាជីពតាមរយៈវគ្គសិក្សា និងចែករំលែក
ចំណេះដឹង បទពិសោធន៍ចាប់ផ្តើមអាជីព។ លោក Hoang Quang Phong អនុ ប្រធាននៃសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានអះអាងថា៖

        “អនាគតរបស់ប្រទេសជាតិគឺអាស្រ័យទៅលើការខិតខំប្រឹងប្រែងរបស់ជំ
នាន់វ័យក្មេង។ យើងខ្ញុំត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយយុវជន និងនិស្សិត ក្នុងបុព្វហេតុបំផុសឡើងស្មារតីអាជីវករវៀតណាម។ កម្មវិធីនេះចង់នាំមកនូវ
ស្មារតី ឆន្ទៈ ចាប់ផ្តើមអាជីពព្រមទាំងបំផុស ឡើងការប្តេជ្ញាចិត្តចាប់ផ្តើមអាជីព
របស់ ជំនាន់វ័យក្មេងសំដៅធ្វើឲ្យប្រទេសជាតិ សម្បូធូធារ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ