Fox Sports វាយតម្លៃខ្ពស់ចំពោះវៀតណាមនៅ ASIAN Cup 2019

(VOVWORLD) -មុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ ASIAN Cup ឆ្នាំ 2019 បើកនាថ្ងៃទី ៥ ខែមករា ឆ្នាំ២០១៩ នោះ គេហ ទំព័រ Fox Sports បានវាយតម្លៃជាវិជ្ជមានចំពោះក្រុមជម្រើសជាតិវៀតណាម។
Fox Sports វាយតម្លៃខ្ពស់ចំពោះវៀតណាមនៅ ASIAN Cup 2019 - ảnh 1Fox Sports វាយតម្លៃខ្ពស់ចំពោះវៀតណាមនៅ ASIAN Cup 2019

តាម Fox Sports ថា ដោយឈ្នះពាន AFF Cup ឆ្នាំ២០១៨ នោះ ក្រុមជម្រើសជាតិវៀតណាមមានជំនឿទុកចិត្តឈានចូល ASIAN Cup 2019។ សូម្បីតែក្រុមជើងឯកអាស៊ីអាគ្នេយ៍នេះ អាចមានសមត្ថភាពឆ្លងកាត់វគ្គជម្រុះ ក្នុងនាមជាក្រុមមួយក្នុងចំណោមក្រុមទាំង ៤ បានរៀបចំណាត់ថ្នាក់លេខ ៣ ដោយមានស្នាដៃល្អបំផុតផងដែរ។

Fox Sports ក៏វាយតម្លៃខ្ពស់ចំពោះសមត្ថភាពប្រើកីឡាកររបស់គ្រូបង្វឹក Park Hang Seo ដោយចាត់ទុកថា ក្រុមជម្រើសជាតិវៀតណាមអាចបំបាក់ក្រុមអ៊ីរ៉ាក់ និងឆ្លងកាត់វគ្គជម្រុះ ក្នុងនាមជា ក្រុមមួយក្នុងចំណោមក្រុមកំពូលទាំងពីរក្នុងពូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ