FPT ចូលរួមសហព័ន្ធបណ្ដាអង្គការសេដ្ឋកិច្ចជប៉ុន

(VOVWORLD) - FPT គឺជាក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានដំបូងរបស់វៀតណាម ដែលបានក្លាយទៅជាសមាជិកនៃសហព័ន្ធបណ្ដាអង្គការសេដ្ឋកិច្ចជប៉ុន (Keidanren) ។

លោក Kiyoaki Fujiwara នាយក Keidanren បានវាយតម្លៃថា ការចូលរួមរបស់ FPT បានជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាម និងជប៉ុន ក៏ដូចជារួមចំណែកក្នុងការអនុវត្តន៍ជាក់ស្ដែងនូវកម្មវិធីសង្គម ៥.០ និងជំរុញការផ្ទេរប្ដូរទៅជាឌីជីថល។ កម្មវិធីសង្គម ៥.០ គឺជាសង្គមនាពេលអនាគត ដែលរដ្ឋាភិបាលជប៉ុនបានឆ្ពោះទៅរកផងដែរ។

សូមបញ្ជាក់ដែរថា Keidanren គឺជាអង្គការមួយដែលមានឥទ្ធិពលបំផុតលើវិស័យសេដ្ឋកិច្ច កិច្ចការបរទេស និងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច ជប៉ុន។ Keidanren បានបង្កើតឡើងក្នុងឆ្នាំ ១៩៤៦ ដែលមានសម្ព័ន្ធសមាគមន៍ឧស្សាហកម្មចំនួន ១០៩ អង្គការសេដ្ឋកិច្ចក្នុងតំបន់ចំនួន ៤៧  និងសមាជិកជាក្រុមហ៊ុនចំនួន ១៤០០ ដែលមានការិយាល័យនៅជប៉ុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ