G7 បង្កើនជំនួយដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ដើម្បី​ឆ្លើយតប​ទៅ​នឹងការប្រែប្រួលអាកាសធាតុ

(VOVWORLD) - កាលពីថ្ងៃទី ២៧ ឧសភា បណ្ដារដ្ឋមន្ត្រីអាកាសធាតុ បរិស្ថាន និងថាមពលនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ (G7) បានបញ្ចប់សន្និសីទរយៈពេលពីរថ្ងៃនៅទីក្រុងប៊ែរឡាំង (អាល្លឺម៉ង់)។
G7 បង្កើនជំនួយដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ដើម្បី​ឆ្លើយតប​ទៅ​នឹងការប្រែប្រួលអាកាសធាតុ - ảnh 1រដ្ឋមន្ត្រីអាកាសធាតុ បរិស្ថាន និងថាមពលនៃប្រទេស G7 ថតរូបក្រុមក្នុងសន្និសីទក្នុងទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ (រូបថត៖ AFP/VNA)

បណ្ដារដ្ឋមន្ត្រី G7 រួមមានសហរដ្ឋអាមេរិក ជប៉ុន កាណាដា អង់គ្លេស អ៊ីតាលី បារាំង និងអាល្លឺម៉ង់ បានអនុម័តលើវិធានការដ៏សំខាន់ៗជាច្រើន ក្នុងបំណងការពារអាកាសធាតុ។ ក្នុងសេចក្តីថ្លែងការណ៍បិទសន្និសីទនោះ G7 បានឯកភាពគ្នាថា នៅត្រឹមឆ្នាំ ២០២៥ បង្កើនប្រភពធនធានហិរញ្ញវត្ថុទ្វេដងសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ សំដៅជួយឧបត្ថម្ភប្រទេសទាំងនេះជំនះពុះពារផលវិបាក ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ ចំណុចសំខាន់មួយដែលត្រូវបាន បណ្ដារដ្ឋមន្ត្រី G7 អនុម័តគឺគោលដៅផលិតប្រភពថាមពលអគ្គិសនីគ្មានកាបូនដល់ឆ្នាំ ២០៣៥ ឆ្ពោះទៅការបញ្ចប់ការប្រើប្រាស់ថាមពលធ្យូងថ្ម។ G7 ក៏នឹងបញ្ចប់ការផ្តល់ជំនួយសម្រាប់សកម្មភាពផលិតឥន្ធនៈហ្វូស៊ីលនៅចុងឆ្នាំ ២០២២ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ