G7 លើកកំពស់សន្តិសុខថាមពលចីរភាព


G7 លើកកំពស់សន្តិសុខថាមពលចីរភាព - ảnh 1
G7 លើកកំពស់សន្តិសុខថាមពលចីរភាព (Image: VNA)

(VOVworld) – សន្និសីទថ្នាក់រដ្ឋមន្ត្រីក្រសួងថាមពលនៃក្រុមប្រទេសឧស្សាហកម្ម
អភិវឌ្ឍន៍ (G7) ដោយប្រធានបទ “សន្តិសុខថាមពលចីរភាព” បានបើកនៅអាល្លឺម៉ង់
នាថ្ងៃទី ១១ ឧសភា។ ក្នុងរយៈពេល ២ ថ្ងៃធ្វើការ បណ្ដារដ្ឋមន្ត្រីរបស់ក្រុម G7 គ្រូប់រូបនិងតំណាងនៃគណៈកម្មការអឺរ៉ុប (EC) បានប្រមូលផ្តុំពិភាក្សាអំពីវិធានានា
សំដៅធានាសន្តិសុខថាមពលចីរភាពក្នុងរយៈពេលយូរអង្វែង។ ថ្លែងមតិក្នុងពិធីបើក
ឧបនាយក រដ្ឋម​ន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក
Sigmar Gabriel បានឲ្យដឹងថា៖ ក្រៅពីបញ្ហាសន្តិសុខថាមពល រដ្ឋមន្ត្រី G7 នានាក៏
បានពិភាក្សាអំពីប្រភពឥន្ធនៈដែលរួមចំណែកក្នុងការធានាសន្តិសុខថាមពល
ចីរភាព។ ជាពិសេសគឺផែនការចំណុច ១៣ សំដៅធានាសន្តិសុខថាមពល ក្នុងនោះ មានការជំរុញកសងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនលើកកំពស់សមត្ថភាពផ្ទុកបំរុង
ថាមពល ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ