G7 អំពាវនាវឲ្យមានការរឹតបន្តឹងការគ្រប់គ្រងសកម្មភាពហិរញ្ញវត្ថុរបស់សាធារណរដប.ប.ក

(VOVWORLD) -រដ្ឋមន្រ្តីហិរញ្ញវត្ថុនៃបណ្ដាប្រទេសជាសមាជិកនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ទាំង ៧ (G7) នាថ្ងៃទី ១៨ មេសា បានអំពាវនាវឲ្យរដ្ឋាភិបាល និងធនាគារនានារឹតបន្តឹងការគ្រប់គ្រងលើសកម្មភាពហិរញ្ញវត្ថុរបស់សាធារណរដប.ប.ក និងធានាការគោរពរាល់សេចក្ដីសម្រេចចិត្តដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។ 

សេចក្តីថ្លែងការណ៍រួមរបស់ក្រុម G7 បានសម្ដែងក្ដីព្រួយបារម្ភអំពីការដែលសាធារណរដ្ឋប.ប.ក គេចវេសពីវិធានការដាក់ទណ្ឌកម្មអន្តរជាតិ ក៏ដូចជាការដែលប្រទេសនេះទាក់ទងផ្ទាល់ជាមួយប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។ រដ្ឋមន្រ្តីហិរញ្ញវត្ថុនៃបណ្ដាប្រទេស៖ អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលីជប៉ុននិង អាមេរិកក៏ ដូចជាសហភាពអឺរ៉ុប (EU) បានអំពាវនាវឲ្យបណ្ដាប្រទេសដទៃទៀតក្នុងសហគមន៍អន្តរជាតិ គប្បីមានសកម្មភាពដើម្បីធានាការគោរពតាមសេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិស្ដីពីការដាក់ទណ្ឌកម្មទៅលើ សាធារណរដប.ប.កផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ