Gala សិល្បៈអបអរសាទរខួបលើកទី៤០ទីវាបង្កើតទំនាក់ទំនងការទូតវៀតណាម-បែលហ្សីក

(VOVworld)-នាថ្ងៃទី១៣វិច្ឆិកា នៅប៊្រុសស៊ែល បែលហ្សីកបានប្រារព្វឡើង រាត្រី
Gala សិល្បៈអបអរសាទរខួបលើកទី៤០ទិវាបង្កើតទំនាក់ទំនងកាទូត រវាង វៀត
ណាម និងបែលហ្សីក។ក្នុងរាត្រីនេះដែរ បានឧ្ទេសនាមជាមួយភ្ញៀវអញ្ជើញបែល
ហ្សីក និងភ្ញៀវអន្តរជាតិអំពីកម្មវិធីសិល្បៈប្រពៃណីដ៏វិសេសវិសាលរបស់វៀត
ណាម។

Gala សិល្បៈអបអរសាទរខួបលើកទី៤០ទីវាបង្កើតទំនាក់ទំនងការទូតវៀតណាម-បែលហ្សីក - ảnh 1
រូបថតៈ vietnamplus.vn

        ក្នុងឳកាសនេះដែរ ស្ថានទូតវៀតណាមប្រចាំនៅបែលហ្សីកនិង Luxembourg បានឧទ្ទេសនាមអំពីសំរាំងតែមពិសេសអំពីទំនាក់ទំនងការទូត វៀតណាម-បែល
ហ្សីក។ សំរាំងតែមនេះមានគំរូចំនួន៤ ក្នុងនោះមានគំរូចំនួន២ ជារូបភាពនាយឧត្តម
សេនីយ៌ Vo Nguyen Giap ។ ថ្លែងមតិក្នុងពិធី ឧបនាយក រដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រ
សួងការបរទេសបែលហ្សីក លោក Didiers Reyders បានសង្កត់ធ្ងន់ថា ភាគីទាំងពីរ
បានកំណត់វិស័យជាច្រើនសម្រាប់កិច្ចសហប្រតិប​ត្តិការនាពេលខាងមុខ ក្នុងនោះ
មានបច្ចេកវិទ្យាខ្ពស់ និងកំពង់ផែសមុទ្រជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ