GDP សកលឆ្នាំ២០២០នៅតែអាចសម្រេចបាន២%

(VOVWORLD) - នោះគឺការវាយតម្លៃរបស់អ្នកស្រាវជ្រាវ Bui Ngoc Son នៃវិទ្យា ស្ថានស្រាវជ្រាវនយោបាយនិងសេដ្ឋកិច្ចពិភពលោក ចំណុះសភាបណ្ឌិត វិទ្យាសាស្ត្រនិងសង្គមវៀតណាម នៅពេលឆ្លើយបទសម្ភាសន៍របស់វិទ្យុ សម្លេងវៀតណាមកាលពីថ្ងៃទី១៥មីនា។

   មិនគួរទុទិដ្ឋិនិយមពេកចំពោះសេដ្ឋកិច្ចសកលនោះទេ។ GDP សកលនៅតែអាចសម្រេចបាន២%ប្រសិនបើជំងឺរាតត្បាត Covid-19 ឆាប់បាន កំចាត់។ នោះគឺការវាយតម្លៃរបស់អ្នកស្រាវជ្រាវ Bui Ngoc Son នៃវិទ្យា ស្ថានស្រាវជ្រាវនយោបាយនិងសេដ្ឋកិច្ចពិភពលោក ចំណុះសភាបណ្ឌិត វិទ្យាសាស្ត្រនិងសង្គមវៀតណាម នៅពេលឆ្លើយបទសម្ភាសន៍របស់វិទ្យុ សម្លេងវៀតណាមកាលពីថ្ងៃទី១៥មីនា។

        ចំពោះមុខការដែលអង្គការហិរញ្ញវត្ថុអន្តរជាតិជាច្រើនបានព្យាករណ៍ថា កំណើន GDP សកលអាចថយចុះ១,៥%ក្នុងឆ្នាំនេះ ដោយសារផល ប៉ះពាល់បង្កឡើងដោយជំងឺ Covid-19 នោះ លោក Bui Ngoc Son បាន ចាត់ទុកថា ពិភពលោកមិនគួរទុទិដ្ឋិនិយមពេកចំពោះតួរលេខនេះទេ។

        “នាបច្ចុប្បន្ន ស្ថានភាពនៅចិនបានស្ថិតស្ថេរជាងមុន ហើយកំពូលនៃ ជំងឺនេះនឹងកន្លងផុតទៅយ៉ាងឆាប់ៗ។ ហេតុដូច្នេះ កំណើនសេដ្ឋកិច្ចសកល នឹងមិនអាចថយចុះមកត្រឹម១,៥%បានឡើយ។ កំណើន GDP សកលក្នុងឆ្នាំ២០១៩សម្រេចបាន៣% តាមការគិតគូររបស់ខ្ញុំ GDP សកលឆ្នាំនេះនឹងបាត់បង់១% ស្មើនឹង៨៨០ពាន់លានដុល្លាអាមេរិក មាន ន័យថានៅតែសល់២%ឬច្រើនជាងបន្តិច”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ