Google គាំទ្រអង្គភាពអាជីវកម្មវៀតណាមក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ

(VOVWORLD) - សមាគមពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាម - Vecom សហការជាមួយ Google និងដៃគូនានា បានប្រកាសជាផ្លូវការអំពីព្រឹត្តិការណ៍ Retail University ឆ្នាំ២០២១  ដែលជួយគាំទ្រដល់សហគ្រាសខ្នាតតូចនិងមធ្យម រួមទាំងអាជីវកម្មគ្រួសារនានា ដើម្បីជម្រុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ។
Google គាំទ្រអង្គភាពអាជីវកម្មវៀតណាមក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ - ảnh 1ទិដ្ឋភាពនៃពិធីបើកសម្ពោធ (រូបថត៖ BNEWS/TTXVN)

សកម្មភាពរបស់ព្រឹត្តិការណ៍ Retail University ឆ្នាំ២០២១ មានការចូលរួមសហការរបស់ Google VECOM មជ្ឈមណ្ឌលជាតិច្នៃប្រឌិតថ្មី (NIC) និងដៃគូនានាដូចជា SAPO VISA EMS ដើម្បីគាំទ្រធ្វើបច្ចុប្បន្នភាពនូវចំណេះដឹងតាមប្រព័ន្ធអេឡិចត្រូនិកសកល និងជួយដល់អង្គភាពអាជីវកម្ម ក្នុងការបង្កើនការទាញយកសក្តានុពលពីសកម្មភាពធ្វើពាណិជ្ជកម្មនេះ។ លោកស្រី Tammy Phan នាយិការផ្នែក Marketing ទទួលបន្ទុកទីផ្សារវៀតណាម នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិចបានបញ្ជាក់ថា៖

 «ជំងឺរាតត្បាតកូវីដ-១៩ បានប៉ះពាល់ដល់សកម្មភាពអាជីវកម្មរបស់វិស័យជាច្រើន ជាពិសេសនៃវិស័យទំនិញលក់រាយ។ ចំនួនប្រជាជនទៅកាន់ផ្សារទំនើបបានថយចុះ ៥២% ដែលបណ្តាលឱ្យខូចខាតយ៉ាងខ្លាំងសម្រាប់អង្គភាពអាជីវកម្មលក់រាយ។ ហេតុដូច្នេះហើយ Google បានសហការជាមួយ VECom ដើម្បីអនុវត្តកម្មវិធីនេះ ដោយសង្ឃឹមថានឹងផ្តល់ជូនអ្នកនូវឧបករណ៍ចាំបាច់មួយចំនួន ដើម្បីអភិវឌ្ឍអាជីវកម្មតាមប្រព័ន្ធអនឡាញ ព្រមទាំងជួយប្រើប្រាស់ឧបករណ៍ឌីជីថល ឲ្យបានល្អបំផុតដើម្បីទាក់ទាញអតិថិជននិងអភិវឌ្ឍន៍អាជីវកម្មប្រកបដោយប្រសិទ្ធភាពផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ