Google លើកតម្កើងចម្រៀង tru វៀតណាម

(VOVWORLD) - នាថ្ងៃទី២៣ កុម្ភៈ Google បានយករូបភាពចម្រៀង tru វៀតណាម ធ្វើជានិមិត្តរូបជាបណ្ដោះអាសន្នលើគេហទំព័រ Google.com សំដៅលើក តម្កើងប្រភេទសិល្បៈប្រពៃណីនេះក្នុងឱកាសទិវាសែនខួបគ្រូដើម ចម្រៀង tru វៀតណាម(ថ្ងៃទី២៣កុម្ភៈ)។
Google លើកតម្កើងចម្រៀង tru វៀតណាម - ảnh 1រូបភាពលើគេហទំព័រ Google.com  

  រូបភាពដែលត្រូវបាន Google ប្រើប្រាស់ ពណ៌នាក្រុមអ្នកចម្រៀង៣ នាក់រួមមាន៖ អ្នកចម្រៀងស្ដ្រីដែលច្រៀងបណ្ដើរ គោះបន្ទះឈើ (ដែលបាន ហៅថា phach) បណ្ដើរ អ្នកលេងចាប៉ីអមការច្រៀង និងអ្នកស្ដាប់កំសាន្ត ដែលតែងតែជាអ្នកនិពន្ធបទចម្រៀង នឹងវាយស្គរតាមចង្វាក់ចម្រៀង។

        ទន្ទឹមនឹងនោះ គេហទំព័រ “Google.com” ក៏បានចុះផ្សាយអត្ថាធិប្បាយ ថា៖ Google Doodle រំលឹកខួបអនុស្សាវរីយ៍ទិវាសែនខួបគ្រូដើមចម្រៀង tru ដើម្បីលើកតម្កើងប្រភេទតន្ត្រីប្រពៃណីដែលធ្លាប់មានប្រជាប្រិយភាព បំផុតនៅវៀតណាម។ សម្លេងដ៏វិសេសវិសាលនៃចម្រៀង tru មានប្រភព ដើមពីសតវត្សទី១១ ដោយមានលក្ខណៈមួយចំនួនស្រដៀងនឹងពិធីការ geisha របស់ជប៉ុន និងសិល្បៈអូប៉េរ៉ា។ គ្រាដំបូងនេះជាប្រភេទសិល្បៈ កំសាន្តចំពោះវណ្ណៈអភិជនក្នុងព្រះបរមរាជវាំង ប៉ុន្តែឆ្លងកាត់ពេលវេលា ចម្រៀង tru បានដើរទៅក្នុងជីវភាពរស់នៅរបស់មហាជនជាបន្តិចម្ដងៗ មុនពេលត្រូវសាបសូន្យទៅ។

        តាមរយៈការលើកតម្កើងនេះ Google មានបំណងចង់លើកកំពស់មន សិការនិងការយកចិត្តទុកដាក់របស់មហាជនចំពោះប្រភេទសិល្បៈប្រជា ប្រិយដែលកំពុងមានគ្រោះអាសន្នសាបសូន្យ ព្រមទាំងលើកទឹកចិត្ត ជំនាន់វ័យក្មេងស្វែងយល់អំពីវប្បធម៌សិល្បៈប្រពៃណីដ៏សម្បូរបែបរបស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ