Guinea-Bissau ចូលកាន់តំណែងជាប្រធាន ECOWAS ប្តូរវេនជាលើកដំបូង

(VOVWORLD) - ការសម្រេចចិត្តនេះត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូល ECOWAS ដែលធ្វើឡើងនៅថ្ងៃតែមួយនៅរដ្ឋធានី Accra ប្រទេសហ្គាណា។

Guinea-Bissau (ហ្គីណេ-ប៊ីស្សា) កាលពីថ្ងៃទី ៣ ខែកក្កដាបានចូលកាន់តំណែងជាប្រធានប្តូរវេននៃសហគមន៍សេដ្ឋកិច្ចអាហ្វ្រិកខាងលិច (ECOWAS) ជាផ្លូវការ។ ការសម្រេចចិត្តនេះត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូល ECOWAS ដែលធ្វើឡើងនៅថ្ងៃតែមួយនៅរដ្ឋធានី Accra ប្រទេសហ្គាណា។ នេះជាលើកទីមួយហើយដែលប្រទេសហ្គីណេ-ប៊ីស្សាបានកាន់តំណែងជាប្រធាន ECOWAS។

ចាប់តាំងពី ECOWAS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៥មក គ្មានប្រទេសណាដែលនិយាយភាសាព័រទុយហ្គាល់បានដឹកនាំអង្គការនេះទេ។ ក្នុងនាមជាប្រធាន ប្តូរវែនរបស់ ECOWAS, Guinea-Bissau នឹងត្រូវដោះស្រាយបញ្ហាស្មុគស្មាញរបស់ ECOWAS ដូចជាវិបត្តិនយោបាយនៅក្នុងប្រទេសម៉ាលី ប៊ូគីណាហ្វាសូ និងហ្គីណេ រួមទាំងបញ្ហាប្រឈមផ្នែកសន្តិសុខដែលកំពុងកើនឡើង ទាក់ទងនឹងរលកនៃអំពើភេរវកម្មនៅក្នុងតំបន់។ ជាមួយគ្នានេះ ប្រធានប្តូរវែនរបស់ ECOWAS ក៏មានភារកិច្ចជំរុញកំណែទម្រង់នៅក្នុងយន្តការទាំងអស់នៃអង្គការនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ