G២០ នាំចេញទិសដៅអភិវឌ្ឍន៍សហប្រតិបត្តិការអន្តរជាតិ

G២០ នាំចេញទិសដៅអភិវឌ្ឍន៍សហប្រតិបត្តិការអន្តរជាតិ - ảnh 1
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីអាមេរិកលោក Barack Obama នៅជំនួបចរចារនៅខាងក្រៅសន្និសីទកំពូល G២០ (រូបថត៖EPA/ TTXVN)

(VOVworld) - ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នាថ្ងៃទី៥ កញ្ញា បាន
រៀបចំសន្និសីទកាសែតអំពីលទ្ធផលនៃកិច្ចប្រជុំនៃសន្និសីទកំពូលក្រុមបណ្ដាខឿន
សេដ្ឋកិច្ចអភិវឌ្ឍន៍និងកំពុងរីកចម្រើនជួរមុខលើពិភពលោក (G២០) ដែលទើបនឹង
បានបិទបញ្ចប់នៅទីក្រុង Hangzhou ប្រទេសចិន។តាមលោក Putin ថា បើទោះបីជា
មិនអាចនាំចេញសេចក្ដីសំរេចមានលក្ខណៈចាប់បង្ខំខាងគត្តិយុត្តក្ដី ប៉ុន្តែ G២០
 បាននាំចេញទិសដៅដើម្បីអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការអន្តរជាតិ។
ស្ដីអំពីប្រទេសម្ចាស់ផ្ទះចិន លោក Putin អះអាងថា ចិននាបច្ចុប្បន្នជាដៃគូ
សេដ្ឋ កិច្ច ពាណិជ្ជកម្មធំបំផុតរបស់រុស្ស៊ី។
ស្ដីអំពីទំនាក់ទំនងជាមួយប្រទេសផ្សេងៗ ជាពិសេសគឺអាមេរិក លោក Putin
ឲ្យដឹងថា អាមេរិកជាដៃគូមួយក្នុងចំណោមដៃគូស្នូលរបស់រុស្ស៊ីលើវិស័យសន្តិ
សុខនិងបញ្ហាដទៃទៀត។ទំនាក់ទំនង រុស្ស៊ី- ទួរគី និងរុស្ស៊ី-អង់គ្លេសក៏កំពុង ត្រូវ
បានស្ដារឡើងវិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ