Hack4Growth ឆ្នាំ ២០២១ - ការប្រឡងច្នៃប្រឌិតទាក់ទាញការចូលរួមរបស់សហគមន៍និស្សិតវៀតណាមនៅឯបរទេស

(VOVWORLD) -  ការប្រឡងឆ្នាំនេះមានឈ្មោះថា Hack4Growth Unlimited! ដោយឆ្ពោះទៅគោលដៅជំរុញប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មនៅវៀតណាម ជំរុញការអភិវឌ្ឍប្រទេសប្រកបដោយចីរភាពរបស់ប្រទេសជាតិ តាមរយៈការអភិវឌ្ឍន៍ដំណោះស្រាយជាក់ស្តែងនិងឆ្ពោះទៅសហគមន៍។ 

Hack4Growth ឆ្នាំ ២០២១ - ការប្រឡងច្នៃប្រឌិតទាក់ទាញការចូលរួមរបស់សហគមន៍និស្សិតវៀតណាមនៅឯបរទេស - ảnh 1ទិដ្ឋភាពសិក្ខាសាលាអនឡាញនាថ្ងៃទី ២៥ខែមេសា (រូបថត៖ TTXVN)

ដោយមានគោលបំណង ជម្រុញប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មផ្លាស់ប្តូរថ្មី ច្នៃប្រឌិត បណ្តាញជំរុញការចាប់ផ្តើមអាជីវកម្មវៀតណាមនៅអូស្រ្តាលី (SVF-AU) និងបណ្តាញផ្លាស់ប្តូរថ្មីច្នៃប្រឌិតវៀតណាម - អូស្ត្រាលី (NIC - AU) ទើបបានចាប់ផ្តើមបើកការប្រឡងការច្នៃប្រឌិតថ្មី Hack4Growth Australia ឆ្នាំ ២០២១ ដែលទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់សហគមន៍និស្សិតវៀតណាមនៅឯបរទេស។

Hack4Growth គឺជាការប្រឡងផ្លាស់ប្តូរថ្មីច្នៃប្រឌិតប្រចាំឆ្នាំ ដោយអង្គការវិទ្យាសាស្ត្រនិងជំនាញការវៀត ណាមលើសកលលោក (AVSE Global) រៀបចំឡើង ក្រោមការឧបត្ថម្ភពីគណៈកម្មាធិការជាតិទទួលបន្ទុក ជនវៀតណាមនៅឯបរទេស ចំណុះក្រសួងការបរទេសវៀតណាម។ ការប្រឡងឆ្នាំនេះមានឈ្មោះថា Hack4Growth Unlimited! ដោយឆ្ពោះទៅគោលដៅជំរុញប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មនៅវៀតណាម ជំរុញការអភិវឌ្ឍប្រទេសប្រកបដោយចីរភាពរបស់ប្រទេសជាតិ តាមរយៈការអភិវឌ្ឍន៍ដំណោះស្រាយជាក់ស្តែងនិងឆ្ពោះទៅសហគមន៍។

Hack4Growth នៅអូស្ត្រាលីនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ខែមេសាដល់ថ្ងៃទី ១២ ខែមិថុនា ដោយអនុវត្តន៍ស្របគ្នាជាមួយតំបន់ផ្សេងទៀត ដូចជា នៅអាមេរិកខាងជើង អឺរ៉ុប ជប៉ុននិងវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ